ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ផ្តើមដំណើរការថតរឿងភាគថ្មីទៀតហើយ រីឯតួអង្គសុទ្ធតែជាតួអង្គខ្លឹមៗ!

ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ គឺជាប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់ប្រទេសថៃ ហើយរឿងភាគល្បីៗច្រើនរាប់មិនអស់ដែលបានផលិតចេញពីប៉ុស្តិ៍មួយនេះ។ ហើយសម្រាប់តារាប្រុសស្រីស្រស់ស្អាតជាច្រើនក៏ ជ្រកក្រោមទ្រនំដ៏កក់ក្តៅមួយនេះផងដែរ។

កាលពីថ្មីៗមានដំណឹងលេចលឺថា ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ គឺកំពុងតែចាប់ផ្តើមដំណើរការថតរឿងភាគថ្មីទៀតហើយ ក្នុងរឿងនេះគឺឃើញមានតារាប្រុសស្រីវ័យក្មេង ហើយមានទេព្យកោសលក្នុងការសម្តែងបានចូលរួមសម្តែងក្នុងរឿងនេះ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់សាច់រឿងវិញគឺនិយាយពីជីវិតរបស់តួអង្គប្រុសស្រីដែលរសជាតិឯជនបទ តែបើចង់ដឹងថាមានតួអង្គណាខ្លះនោះសូមតាមដានខាងក្រោមនេះ។

នៅក្នុងរឿងភាគថ្មីនេះ គឺមានតារាប្រុសលោក Krating Khunnarong និង Oom Eisaya សម្ដែងជាតួអង្គឯក។

ជាមួយតារាសម្ដែងមួយចំនួនទៀត ដូចជា Na​m​​f​ah Thunyaphat, Joonior Kajbhundit, Ying Anada និង Tae Chayapat។