អបអរសាទរ! ណុប បាយ៉ារិទ្ធ តេស្ដអវិជ្ជមានកូវីដ១៩២លើក ពេលនេះគ្រូពេទ្យអនុញ្ញាត្តឲ្យទៅផ្ទះហើយ!

មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការអបអរសាទរយ៉ាងខ្លាំង នៅពេលទទួលដំណឹងថា លោក ណុប បាយ៉ារិទ្ធ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត្តឲ្យចេញពីមន្ទីរពេទ្យ ក្រោយពេលតេស្ដអវិជ្ជមានកូវីដ១៩ចំនួន២លើកមក។

ក្នុងនោះផងដែរ ដោយអារម្មណ៍រំភើប និងជាការអរគុណក្រុមគ្រូពេទ្យ លោក ណុប បាយ៉ារិទ្ធ ក៏បានបញ្ចេញសារយ៉ាងដូច្នេះថា៖

«ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៍ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel ។
ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាត្តិឲ្យចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ
ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ
មន្ទីរសុខាភិបាល និង មណ្ឌលសុខភាព
គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ( TYDA )
គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅ (ពេទ្យលោកសង្ឃ)
គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេងនិង ហង់សិន
គ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ
គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
គ្រូពេទ្យមកពីមន្ទីរសុខាភិបាលភ្នំពេញ
គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិន សែនសុខ
គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គលិកស័្មគ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៍សស្រាក់សស្រាំនៅទីនេះ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណនិងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។
សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់
សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តជួយស្រោចស្រង់និង ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល
សូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា
សូមអរគុណ»

តាមរយៈសារនេះ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាចូលរួមអបអរសារទរ ដែលឃើញតារាប្រុសរូបនេះ ជាសះស្បើយពីជម្ងឺកូវីដ១៩នេះផងដែរ៕

អត្ថបទដោយ៖ស៊ីវលី