តួឯកស្រីទាំងពីរដួងមកប៉ះគ្នា Nune និង Green បញ្ចេញស្នាដៃជំលោះពាក្យសំដីក្នុងរឿងភាគថ្មី!!

តួឯកស្រីស្នាដៃការសម្ដែងខ្ពស់នាង Nune Woranuch និង Green Atsadaporn ទាំងពីរដួងមកប៉ះគ្នាក្នុងរឿងភាគថ្មី បញ្ចេញទាំងសមត្ថភាពការសម្ដែងនិងថ្វីមាត់ជំលោះពាក្យសំដីពីមិត្តភាពក្លាយជាសត្រូវបេះដូង។

តារាស្រីទាំងពីរដួងការពិតជាតួឯកស្រីខុសជំនាន់គ្នាទេ ដោយតួឯកស្រីនាង Nune ជាអ្នកសម្ដែងស្រីជើងចាស់វ័យ៤០ឆ្នាំហើយតែនៅតែស្រស់ស្អាតមិនចាញ់តារាស្រីស្រករក្រោយ ថែមប្រជាប្រិយភាពក៏មិនស្រកស្រុតផងដែរ។ ចំណែកតារាស្រីនាង Green វិញជាតួឯកស្រីដែលកំពុងរះនិងល្បីពីការសម្ដែងទាំងកាចនិងស្លូតបានយ៉ាងសាកសម។ រឿងភាគដែលទាំងតារាស្រីទាំងពីរដួងចូលមកសម្ដែងរួមគ្នានេះមានចំណងជើងថា Krachoasida (กระเช้าสีดา) ជារឿងបែបសម័យនិយាយពីដំណោះស្រាយជីវិតគូផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ