ក្លាយជាអាយដលរបស់មិត្តនារីៗស្រលាញ់សម្បុរស្រអែមទៅហើយ សម្រាប់តារាសម្ដែងស្រីសម្រស់ស៊ិចស៊ីនាង Gypsy Keerati ក្រោយពីរូបនាងបានបង្ហោះរូបជាមួយឈុតប៊ីគីនីបង្ហាញសម្បុរស្រគាំស្អាតរលើបរលោងរបស់នាង។
ដោយការពិតនោះតារាស្រីនាង Gypsy កាលពីទើបប្រឡូកចូលសិល្បៈដំបូងៗរូបនាងគឺជាតារាស្រីសម្បុរសរាងតូចច្រលឹងនោះទេ តែពេលនេះតារាស្រីដួងនេះបានកែប្រែសម្បុររបស់ខ្លួនទៅជាស្រអែមវិញហើយព្រោះរូបនាងចូលចិត្តសម្បុរបែបនេះ។
តារាស្រីនាង Gypsy បានឲដឹងផងដែរថា ដោយចេះតែឈឺពេកទើបនាងចាប់ផ្ដើមធ្វើការហាត់ប្រាណថែសុខភាពនិងចាប់ផ្ដើមចូលចិត្ដរូបរាងបែបនេះហើយក៏ងាកមកស្រលាញ់សម្បុរស្រអែមវិញផងដែរ។
សម្រាប់ការកែប្រែក្លាយសម្បុរឲស្រគាំជាងមុននោះរូបនាងបានធ្វើការដេកហាលថ្ងៃនិងឆ្លៀតពេលទៅសមុទ្រជាញឹកញាប់ ជាមួយនឹងការលាបឡេកាពារកំដៅថ្ងៃនិងប្រេងថែរក្សាស្បែកថែរក្សាសំណើមស្បែកកុំឲជ្រីវជ្រួញផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ