អបអរសាទរ! តារាកំប្លែងអ្នកនាង ស្រីអុីត ជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ!

ជាការពិតណាស់ មហាជនជាច្រើនពិតជារំភើបរីករាយយ៉ាងខ្លាំង នៅពេលទទួលដំណឹងថាតារាកំប្លែងស្រីអ្នកនាង ស្រីអុីត បានជាសះស្បើយពីជម្ងឺកូវីត១៩ ក្រោយពេលសម្រាកព្យាបាយអស់មួយរយៈពេលមក។

ក្នុងនោះផងដែរ ក្រោយពេលទទួលបានដំណឹងនេះហើយ តារាកំប្លែងស្រីរូបនេះក៏បាន ថ្លែងអំណរអរគុណដល់ក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់មើលថែ និងព្យាបាលអ្នកនាងឲ្យឆាប់ជាសះស្បើយផងដែរ។

គួរបញ្ជាក់ផងដែរថាតារាកំប្លែងអ្នកនាង ស្រីអុីត ត្រូវបានរកឃើញវិជ្ជមានកូវីត១៩ នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ក្រោយពេលអ្នកនាងធ្លាប់មានទំនាក់ទំនាក់ជាមួយកញ្ញា វី ឌីណែត ហើយក្រោយសម្រាកព្យាបាលមួយរយៈអ្នកនាង ក៏បាន ជាសៈស្បើយផងដែរ៕

អត្ថបទដោយ៖ស៊ីវលី