អីយ៉ា! ក្រោយពេលជាពីកូវីដ១៩ សុគន្ធ និសា បានពោលពាក្យបែបនេះទៅកាន់ កែវ ចាន់និមល

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ពេលនេះតារាច្រៀងស្រីល្បីឈ្មោះអ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ បន្ទាប់ពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ។

ដោយឡែកងាកទៅចាប់អារម្មណ៍តារាស្រីរូបនេះ ក្រោយពីជាសះស្បើយពីកូវីដ១៩ មួយរយះ អ្នកនាងក៏បានបង្ហោះសាររៀបរាប់ ពីអ្នកនាង កែវ ចាន់និមល ដែលជាមិត្តសម្លាញ់កាលសម្រាប់ព្យាបាលកូវីដ១៩ជាមួយគ្នាថា៖

«ថ្ងៃដែលយេីងទាំងពីរនាក់ចេញពីមន្ទីពេទ្យ Covid19 ថ្ងៃដែលពួកយេីងចងចាំមិនភ្លេច រយៈពេលដែលពួកយេីងរស់នៅសម្រាកព្យាបាល ជាមួយគ្នា ជួយឲ្យកំលាំងចិត្តគ្នាទៅវិញទៅមក មានរបស់ប្រេី ក៏ចែកគ្នា មានអីហូប ក៏ចែកគ្នា
សូមជូនពរបងប្អូនដែលកំពុងសំរាកព្យាបាលទាំងអស់ ឆាប់ជាសះស្បេីយត្រឡប់មកផ្ទះវិញទាំងអស់គ្នា»

តាមរយះសារនេះមហាជន និង ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសរសើរការស្រលាញ់ដែលអ្នកទាំងពីរមានឲ្យគ្នាក្នុងគ្រាលំបាកផងដែរ៕

អត្ថបទដោយ៖ស៊ីវលី