តួឯកប្រុសលោក Tono ជូនកាដូរជាទីពេញចិត្តដល់អ្នកម្ដាយ ដឹងហើយថាចង់បានជាយូរ!!

តារាសម្ដែងប្រុសលោក Tono Pakin ធ្វើឲអ្នកម្ដាយទាំងញញឹមផង ទាំងត្រេកអរផងជាមួយនឹងការ Surprise ជូនកាដូរពិសេសដល់អ្នកម្ដាយជាទីស្រលាញ់។

ដោយក្នុងឱកាសថ្ងៃសម្រាកពីកាងារថ្មីៗនេះ តួឯកប្រុសលោក Tono បានជូនអ្នកម្ដាយដើរកំសាន្ដឡើងផ្សារទំនើបទិញអីវ៉ាន់ ថែម Surprise អ្នកម្ដាយជាមួយស្បែកជើងម៉ាក Chanel យ៉ាងស្រស់ស្អាតមានតំលៃ។​ ថែមដឹងថាម៉ូតនេះគាត់ពេញចិត្តនិងចង់បាន ធ្វើឲអ្នកម្ដាយរំភើបនឹងទឹកចិត្តនឹកឃើញរបស់កូនប្រុសលើកនេះជាខ្លាំង។ គួរបញ្ជាក់ផងដែរថាតារាប្រុសលោក Tono នាពេលកន្លងមកគឺតែងបំពេញទួនាទីជាកូនប្រុសមើលថែគ្រួសារយ៉ាងល្អ រូបលោកតែងតែនាំម្ដាយនិងប្អូនស្រីដើរកំសាន្ដរួមគ្នាជាញឹកញាប់ផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ