ទីបំផុត Baifern ចេញមុខបកស្រាយពីទំនាក់ទំនងនាងនិងតួឯកប្រុសនៅក្នុងរឿង Friend Zone ហើយ!

តារាប្រុសស្រីដែលបានចាប់ដៃគូគ្នាសម្តែងនៅក្នុងរឿងភាគមួយៗ គឺពិតជាសាកសមគ្នាខ្លាំងមែនទែន ហើយតួអង្គខ្លះក៏បានវិវត្តទំនាក់ទំនងគ្នាអោយក្លាយជាការពិត ដូចនៅក្នុងរឿងភាគពិតមែន ហើយគូខ្លះទៀតក៏ត្រូវបានមហាជន​ប្រាថ្នាចង់អោយពួកគេក្លាយជាគូពិត មិនមែនត្រឹមតែនៅក្នុងសាច់រឿង។

បើក្រឡេកមកមើលតារាប្រុសស្រីក្មេងក្នុងរឿង “Friend Zone” គឺលោក Nine Naphat និងតួឯកស្រីនាង Baifern ពួកគេទាំងពីរពិតជាមានទេពកោសល្យខ្ពស់ក្នុងការសម្តែង និងទំនាក់ទំនងរបស់អ្នកទាំងពីរគឺស្និតស្នាលគ្នាយ៉ាងខ្លាំង ដែលធ្វើអោយហ្វេនៗយល់ច្រលំថាពួកគេទាំងពីរមានទំនាក់ទំនងលើសពីមិត្តភក្តិធម្មតា។

ក៏ប៉ុន្តែតួឯកសម្តែងស្រីដែលមានប្រជាប្រិយភាពខ្លាំង នាង Baifern បានចេញបកស្រាយយ៉ាងច្បាស់ៗថា រូបនាងនិងលោក Nine គឺគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ មូលហេតុដែលពួកគេស្និតស្នាលនឹងគ្នាខ្លាំងគឺព្រោះតែពួកគេទាំងពីរគឺជាមិត្តល្អនឹងគ្នា ហើយជាពិសេសនោះគឺនាងពិតជាមានភាពស្និតស្នាលជាមួយនឹងអ្នកម៉ាក់របស់លោក Nine ថែមទៀតផង។ យ៉ាងណាម៉ិញ តើទំនាក់ទំនងរបស់ពួកគេទាំងពីរ អាចដូចនៅក្នុងសាច់រឿងដែលបានសម្តែងរឺយ៉ាងណានោះទេ៕

After Footer (Active) - damrei Mr1 Zone2