ត្រៀមលាភាពនៅលីវហើយ សម្រាប់តារាសម្ដែងរូបស្អាតតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yardthip Rajpal ក្រោយពីរូបនាងត្រូវបានគូស្នេហ៍រៀបចំ Surprise និងលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិករួចមក។
ដោយតារាស្រីនាង Yardthip និងគូស្នេហ៍អ្នកជំនួញលោក បានទាក់ទងសិក្សាមើលចិត្តគ្នាបាន២ឆ្នាំហើយ មុននឹងសម្រេចចិត្តសាងជីវិតគ្រួសាររួមគ្នា។ ហើយពេលនេះទាំងគូកំពុងតែត្រៀមខ្លួនសម្រាប់ពិធីរៀបការដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី៣០ ខែមេសា នាពេលខាងមុខឆាប់ៗនេះ ឈុតកូនក្រមុំក៏បានត្រៀម ធៀបមង្គលការក៏បានធ្វើរួចផងដែរ។ ដោយមានមិត្ដរួមសិល្បៈនិងអ្នកគាំទ្រជាច្រើនបានចូល Comment ជូនពរថ្ងៃមង្គលរបស់អ្នកទាំងពីរទុកជាមុនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ