អបអរសាទរ! តារាចម្រៀងលោក​ ថែល ថៃ ជាសះស្បើយកូវីដ១៩ហើយ លោកនិយាយថា…

មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍រំភើប នៅពេលទទួលដំណឹងថា តារាចម្រៀងដែលជាអតីតម្ចាស់ពាន The Voice Cambodia  លោក ថែល ថៃ បានជាសះស្បើយពីជម្ងឺកូវីដ១៩ ក្រោយពេលសម្រាកព្យាបាលមួយរយៈពេលមក។

ក្នុងនោះលោកក៏បានរៀបរាប់នៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះដែរថា៖

«បន្ទាប់ពីខ្ញុំមកសម្រាក​ព្យាបាល​ជំងឺ COVID19 នៅមន្ទីរពេទ្យជ័យជំនះ មកដល់ពេលនេះ ខ្ញុំបានជាសះស្បើយ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុម គ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ព្យាបាល រូបខ្ញុំបាទ ក៏ដូច ជាអ្នកជម្ងឺ ដទៃទៀត ដោយមិនខ្លាចនឿយហត់ឡើយ ។ ហើយខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ហង្សមាស តែងតែ យកចិត្តទុកដាក់ ចំពោះកូនចៅ ហើយក៍ដូចជារូបខ្ញុំបាទផងដែ ផ្តល់នៅសម្ភារៈប្រើប្រាស់ និងរបស់ហូបចុក ។
​អរគុណដល់បងប្អូន នឹងមិត្តភ័ក្រ្តទាំងអស់ ដែលតែងតែ ផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំបាទ ហើយជាចុងក្រោយនេះ សូមឲ្យពុកម៉ែបងប្អូន ទាំងអស់គ្នា ចូលរួមអនុវត្ត នូវ3កុំ និង3ការពារ ឲ្យបានខ្ជាប់ខ្ជួន នឹងបានជៀសផុតពីជំងឺCOVID 19 ក្នុងការបញ្ចប់ជំងឺ COVID 19នាពេលឆាប់ៗនេះផងដែ ។ ពីខ្ញុំបាទ ថែលថៃ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី