កប់ណាស់! Aum Lukkana វ័យ៣៨ឆ្នាំហើយ តែកុំមើលសម្រស់ឡើងខ្ញង់!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាថៃស្រីសំបូរប្រជាប្រិយភាព Aum Lukkana ដែលនាងគឺជាតារាស្រីដែលនិយមលេងខ្លួនសិុចសុី ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ខណៈដែលសព្វថ្ងៃនេះនាងមានស្វាមី និងកូនស្រីម្នាក់គួរឲ្យស្រលាញ់ខ្លាំងណាស់។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់អ្នកម្ដាយសម័យថ្មីរូបនេះ ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត អមជាមួយស្ទាយ៍សក់ពណ៍លឿន និងបញ្ចេញរាងយ៉ាងស្រឡូន ឃើញហើយនរណាក៏សរសើរពីសម្រស់នាងគ្រប់គ្នាដែរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ Aum Lukkana មានវ័យ៣៨ឆ្នាំហើយ ហើយបើនិយាយពីសម្រស់ និងរូបរាងវិញ មិនចាញ់ក្រមុំៗនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី