កាលពីពេលថ្មីៗនេះ គេឃើញមានរូបថតបែបកំប្លែងៗជាច្រើនរបស់តារាសម្តែងប្រុស ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបគឺលោក Nadech ដែលលោកបានបង្ហាញខ្លួនយ៉ាងសាមញ្ញនៅតាមទីសារធារណៈ។ គ្រាន់តែសកម្មភាពរបស់លោកប៉ុន្មាននេះ បានបង្កអោយហ្វេនៗជាច្រើនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង។
ហើយអ្វីដែលពិសេសជាងនេះនោះគឺ លោកបានជិះម៉ូតូដោយមិនបានពាក់ស្បែកជើង ដែលធ្វើអោយហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់នូវសកម្មភាពកំពូលកូររបស់តារាសម្តែងប្រុសឆ្នើមមួយរូបនេះ។ នេះមិនមែនជាលើកដំបូងនោះទេ ដែលលោកបានបង្ហាញនូវសកម្មភាពបែបកំប្លែងៗ និងសាមញ្ញបែបនេះ ហើយមានហ្វេនជាច្រើនស្រលាញ់គាំទ្រលោករិតតែខ្លាំងព្រោះតែអត្តចរិកកំប្លុកកំប្លែងរបស់លោកបែបនេះ។
ហើយខាងក្រោមនេះគឺជារូបថតខ្លះៗ និងវីដេអូនៃសកម្មភាពរបស់លោកនៅភូកេត អាចជាសកម្មភាពនៃការថតកម្មវិធីរបស់លោកក៏ថាបាន៖










