Yaya ស្លៀករ៉ូបពណ៌សដើរលេងមាត់ឆ្នេរសមុទ្រសប្បាយៗតែត្រូវអ្នកគាំទ្របង្ហាប់ថាតើត្រូវដើរបែបណាទើបថ្លៃថ្នូរ!!! មានរូបភាព

ទោះបីជាចាប់អ្វីកាន់អ្វីក៏មើលទៅស្អាតទាក់ទាញគ្រប់ក្រសែភ្នែកទាំងអស់ សម្រាប់តារាឯកស្រីស្អាតយ៉ាង Yaya Urassaya រហូតដល់ពេលខ្លះធ្វើអោយរបស់របរដែលនៅក្បែរខ្លួនឡើងថ្លៃដោយមិនបានត្រៀមខ្លួន

តែលើកនេះ Yaya ក៏មិនបានធ្វើអោយខកចិត្ត នៅពេលនាងទៅដើរលេងនៅសមុទ្រជាមួយក្រុមមិត្តភ័ក្ដស្រីៗស្និតស្នាល ព្រមទាំងផុសរូបភាពដែលស្លៀកឈុតហែលទឹកចែកចាយភាពស្រស់ស្រាយហើយក៏មានស៊ិចស៊ីតិចៗរួចទៅហើយ ជាក់ស្ដែងសាម៉ីខ្លួនក៏បានគ្រងរ៉ូបពណ៌សមកដើរលេងនៅមាត់សមុទ្របែបសប្បាយៗ តែរូបភាពដែលបានមកនោះគឺធ្វើអោយហ្វេនៗត្រូវប្រញាប់ចូលទៅ comment បង្អាប់លេងជាច្រើន

ថ្វីត្បិតតែស្ទាយថតរូបធម្មតាៗងាយៗធ្វើចលនាទៅតាមអារម្មណ៍ តែកិរិយារបស់ Yaya ពិតជាស្រស់ស្អាតធ្លាយអេក្រង់ ពេលមើលហើយដូចជាការរៀបចំថតជាផ្លូវការចឹង អ្វីដែលសំខាន់រូបដែលចេញមកនិងមើលទៅសាមញ្ញតែមានរស្មីបំផុត រហូតដល់គ្រប់គ្នាមិនបង្អាប់មិនបានថា ត្រូវដើរសមុទ្របែបណាទើបមើលទៅថ្លៃថ្នូរដល់ថ្នាក់នេះ

អត្ថបទដោយ : នីត្តា