អ្នកគាំទ្រស្រែកព្រាតក្រោយពេលឃើញ Nadech ជិះម៉ូតូដើរលេងនៅភូកេតតែអ្វីដែលគួអោយភ្ញាក់ផ្អើលនិងអស់សំណើតបំផុតនោះគឺអត់មាន….! មានវីដេអូ

Nadech Kukimiya ពញាក់អារម្មណ៍អ្នកគាំទ្រដោយការជិះម៉ូតូនៅភូកេត គ្រប់គ្នាស្រែកហូជាមួយនិង Madzer។​  សូមប្រាប់ថាជារូបភាពដែលពញាក់អារម្មណ៍ដល់ហ្វេនៗខ្លាំងណាស់បន្ទាប់ពីបានឃើញ​ Nadech ជិះម៉ូតូកណ្ដាលទីក្រុងភូកេតមកក្នុងសភាពសង្ហាៗ

មិនត្រឹមតែប៉ុណ្នឹងក៏មានទាំងសម្លេងសើចជាមួយនិងអាវចំរុះពណ៌ត្រជាក់ៗ ពាក់ការពារដែលកាន់តែទាក់ទាញជាមួយនិងអារម្មណ៍បែបសប្បាយ របស់តួឯកប្រុសយើង ជាពិសេសនៅមានមានចំនុចសើចរឹងពោះទៀតគឺកំលោះរូបសង្ហាជិះម៉ូតូមិនពាក់ស្បែកជើង

ដោយរូបភាពដែលបានលើកឡើងមកនេះបង A Supachai បានយកវីដេអូមកផុសបង្អាប់ហើយនៅក្នុងវីដេអូមានាអ្នកគិតថាជា Mario ពេលសាម៉ីខ្លួនងាកមកហើយប្រាប់ថា “សួស្ដីបាត” ហើយអ្នកនៅក្នុងឡានប្រាប់ថា “អ!! បង Nadechៗៗ”

ចង់ប្រាប់ថាវីដេអូខាងលើជាវីដេអូដែលអស់សំណើតបំផុតព្រោះយូរៗទើបបានឃើញរូបភាពរបស់តួឯកប្រុសលំដាប់លេខមួយរបស់ប្រទេសថៃកូរបែបនេះ គួអោយស្រលាញ់និងគួអោយខ្នាញ់ខ្លាំងណាស់….ក៏មិនដឹង Nadech នៅភូកេតព្រោះតែតាមទៅដើរលេងជាមួយម្ចាស់ចិត្ត Yaya ឬយ៉ាងណាទេ ព្រោះតែពេលនេះខាងស្រីកំពុងតែសប្បាយរីករាយជាមួយក្រុមមិត្តភ័ក្ដស្រីៗ

អត្ថបទដោយ : នីត្តា