លទ្ធផលយ៉ាងណា នៅពេលដែលតារាប្រុស២រូបនេះធ្លាប់មានទំនាក់ទំនងជាមួយមិត្តរួមការងារដែលមានវិជ្ជមានកូវីដ!

កាលពីពេលថ្មីៗនេះ បានលេចលឺពត៌មានដែលអ្នករួមការងាររបស់តារាប្រុស Thanapob និងលោក Skywong Ravee តេស្តវិជ្ជមានមេរោគកូវីដ ១៩។ មេរោគកូវីដបានកំពុងពង្រីកខ្លួនទៀតហើយ ទៅលើតារាប្រុសស្រីរបស់ប្រទេសថៃ ហើយអ្នកពីរក៏បានទៅធ្វើតេស្តភ្លាមៗ បន្ទាប់ពីដឹងថាអ្នកដែលលោកបានធ្វើការទំនាក់ទំនងរឿងការងារជាមួយមានផ្ទុកនូវមេរោគដ៏កាចសាហាវមួយនេះ។

លទ្ធផលក៏បានចេញមកហើយសម្រាប់អ្នកទាំងពីរ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺតារាប្រុសវ័យក្មេងទាំងពីររូបនេះគឺអវិជ្ចមាននូវមេរោគកូវីដ ទោះជាយ៉ាងណាក៏ដោយអ្នកទាំងពីរត្រូវបានតម្រូវអោយនៅដោយឡែកក្នុងរយៈ១៤ថ្ងៃសិន ដើម្បីជៀសវាងនូវហានិភ័យនៃការឆ្លងមេរោគនេះដល់អ្នកផ្សេង ពីព្រោះថាលទ្ធផលចេញមកអវិជ្ជមានក៏ពិតមែន ក៏ពួកគេទាំងពីរត្រូវរង់ចាំតាមដានមើលសុខភាពរបស់ពួកគេជាបន្តទៀតសិនដែរ៕