យ៉ាងណាយ៉ាងណីទេ បន្ទាប់ពីដឹងថាមានអ្នកចូលក្នុងការប្រគុំតន្ត្រីរបស់ Bright និង Win ម្នាក់មានវិជ្ជមានកូវីដ១៩!

កាលពីថ្ងៃទី៤កន្លងទៅនេះ តារាប្រុសវ័យក្មេងទាំងពីររូបបានធ្វើការប្រគុំតន្ត្រីរួមគ្នា ហើយអ្វីដែលគួរអោយបារម្ភនោះគឺ គេបានរកឃើញថាមានវិជ្ជកូវីដ១៩ នៅលើខ្លួនអ្នកចូលរួមមួយរូប។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ក្រុមហ៊ុនរបស់អ្នកទាំងពីរបានតម្រូវអោយពួកគេ និងក្រុមការងារដែលជាប់ពាក់ពន្ធ័ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីការពារនូវការរីករាលដាលដល់អ្នកដទៃ។

ក្រុមការងារទាំងអស់ និងតារាប្រុសវ័យក្មេងទាំងពីររូបនេះក៏បានធ្វើតេស្តមេរោគកូវីដនេះរួចហើយផងដែរ ប៉ុន្តែលទ្ធផលចេញមកយ៉ាងណានោះគឺមិនទាន់ដឹងនៅឡើយទេ គឺត្រូវរង់ចាំការជូនដំណឹងពីខាងក្រុមហ៊ុននៅឡើយ។ មានអ្នកគាំទ្ររបស់លោកជាច្រើន សង្ឃឹមថាលោកទាំងពីរនឹងមិនមានបញ្ហាសុខភាពដោយការឆ្លងនូវមេរោគកូវីដនេះ៕

- Advertisement -