មកដឹងពីតម្លៃកាបូបដែល Yaya ស្ពាយទៅដើរលេងនៅភូកេត មានត្រឹមតែ 30 ប៉ុណ្ណោះទូទាំងពិភពលោកដឹងហើយអូហូ……! មានរូបភាព

ចាត់ទុកថាជាតារាសម្ដែងល្បីម្នាក់ទៀតនៅក្នុងវិស័យសិល្បៈថៃដែលទទួលបានការចាប់អារម្មណ៍លើម៉ាកល្បីៗលំដាប់ពិភពលោក សម្រាប់តួឯកស្រីកញ្ញា Yaya មិនថានាងថតម៉ូត ចូលរួមក្នុងកម្មវិធី ឬនៅក្នុងថ្អៃធម្មតាសប្បាយៗ សាម៉ីខ្លួនក៏បង្អួតស្ទាយស្អាតៗអោយហ្វេនៗអ្នកគាំទ្របានតាមទៅចុចឡាយរហូត

យ៉ាងជាក់ស្ដែង (6 មេសា 2021) Yaya បានរៀបចំត្រៀមខ្លួយទទួលរដូវក្ដៅជាមួយនិងដំណើរកំសាន្ដទៅសមុទ្រភូកេត ហើយអ្វីដែលទាក់ទាញភ្នែកមិនចាញ់សម្រស់ ក៏គឺកាបូបពណ៌ផ្កាឈូកធំដែលសាម៉ីខ្លួនប្រើក្នុងពេលទៅសមុទ្រលើកនេះ ជាមួយនិងកាបូបម៉ាកល្បី  Louis Vuitton សម័យ On The Go Limited Edition តម្លៃ 4,900$ ឬ 156,000 បាត កាបូបម៉ាកនេះមានសរសេរឈ្មោះកន្លែងកំសាន្ដដែលជាកោះល្បីឈ្មោះៗ ទូទាំងពិភពលោក រួមទាំងកោះភូកេតរបស់ប្រទេសថៃផងដែរ

ហើយនៅមិនទាន់ចប់ប៉ុណ្ណឹងព្រោះកាបូបម៉ូតនវមានត្រឹមតែ 30 កាបូបទូទាំងពិភពលោកប៉ុណ្ណោះ ដោយ 1 ក្នុង 30 និងគឺបានមកនៅក្នុងដៃរបស់កញ្ញា ក្នុងឋានៈ Friend of Louis Vuitton និងឯង

អត្ថបទដោយ : នីត្តា