Boy Pakorn សុំទោស Daina ដែលត្រូវគេជេរថានាងឃ្លានប្រុសដោយសារតែខ្លួន!! មានរូបភាព

ធ្វើអោយតារាសម្ដែងស្រីស្អាត Daina Flipo កើតការឆ្ងល់មិនតិចទេ បន្ទាប់ពីត្រូវអ្នកប្រើប្រាស់ IG មួយចំនួនចូលទៅ comment ជេរថានិយាយជាមួយ Boy Pakorn ដោយខាង Daina ក៏បានឆ្លើយតបចំពោះ comment និងវិញព្រមទាំងអធិប្បាយបែបមិនប្រកាន់ទោស តែក៏ត្រូវគេជេរត្រលប់មកវិញជាឈុតៗ រហូតដល់ថ្នាក់អ្នកគាំទ្រអោយរករឿងវិញ

ជាក់ស្ដែង (5 មេសា 2021) គ្រួសារសិល្បៈអនឡាយ ប៉ុស្ដិ៍លេខ 3 បានមានឪកាសខលទាក់ទងទៅតារាសម្ដែងប្រុសកំលោះដើម្បីសួរនាំរឿងដែលបានលើកឡើងខាងលើនេះ ដោយ Boy Pakorn និយាយថា បានឃើញសារដែលអ្នកបណ្ដាញសង្គម comment តវ៉ាថា Daina ហើយ ហើយដឹងថាអ្នកនាំរឿងជាអ្នកណា ព្រោះមើលពីលក្ខណៈសារដែលផុសនិងឈ្មោះ IG ហើយក៏គិតថាជាអ្នកជាមួយគ្នាដែលផ្ញើរសារមកជេរ Boy រហូត 5-6 ឆ្នាំកន្លងទៅ

យ៉ាងណាក៏ដោយ Boy យល់ថាម្នាក់នេះប្រហែលជាសតិមិនគ្រប់ ព្រោះគាត់គិតថាខ្លួនជាអ្នកគាំទ្ររបស់ Boy ហើយផ្ញើរសារមករក Boy នៅក្នុង IG ក្នុងលក្ខណៈសួរខ្លួនឯងឆ្លើយខ្លួន ដូចជាមនុស្សនិយាយតែម្នាក់ឯង ពេលខ្លះក៏ផ្ញើរសារមកជេរធ្វើប្រងើយ ដល់ពេលកន្លងទៅមួយរយៈក៏ផ្ញើរសារមកសុំទោស មកលួង សុំត្រូវគ្នាវិញ ថែមទាំងធ្លាប់ផ្ញើរសារទៅប្រកាស Pom pom ដែលមានភាពជិតស្និតជាមួយ Boy ទៀតផង ហើយមុននេះ Boy បានផ្ញើរសារទៅដាស់តឿនថា ប្រសិនបើនៅតែរករឿងប៉ះពាល់ដល់អ្នកផ្សេងទៀតនិងប្ដឹងប៉ូលីស គាត់ក៏ឆ្លើយថាទៅប្ដឹងទៅ

សម្រាប់ករណីរបស់ Daina Boy បានផ្ញើរទៅសុំទៅហើយព្រមទាំងនិយាយរឿងរ៉ាវទាក់ទងនិងអ្នកបណ្ដាញ់សង្គមម្នាក់និងអោយស្ដាប់ហើយ ហើយ Daina ក៏យល់ តែខ្ញុំក្រែងចិត្តប្អូនខ្លាំងណាស់ ដែលគាត់ត្រូវមកជួបបែបនេះ បន្ទាប់មក Boy បានផ្ញើរសារទៅរកអ្នកបណ្ដាញ់សង្គមម្នាក់និង ដោយប្រាប់ថា ប្រសិនបើនៅតែមិនព្រមឈប់ផ្ញើរសារទៅរក Daina ទេនិងអោយពូសីលទៅចាប់ ហើយម្នាក់និងក៏ឈប់ផ្ញើរទៅរក Daina តែផ្ញើរសារមកជេរ Boy ថែម

ទាំងអស់នេះបើគាត់ផ្ញើរសារមកជេរ Boy ម្នាក់ឯងវាមិនអីទេ តែដល់ពេលទៅរករឿងដល់អ្នកនៅជុំវិញខ្លួន Boy ក៏មានអារម្មន៍ថាមិនល្អ ហើយចាប់ពីពេលនេះតទៅបើសិនជាម្នាក់និងនៅតែរករឿង អ្នកផ្សេងទៀត ក៏អាចនិងធ្វើតាមច្បាប់ពិតមែនហើយ ទាំងដែលធាតុពិតទៅ មិនចង់រករឿង ព្រោះមានអារម្មណ៍ថាអាណិតគាត់ គិតថាប្រហែលជាគាត់មិនជា ហើយខ្លាចថា Boy ធ្វើអោយគាត់បង្ករឿងអ្វីមិនល្អខ្លាំងជាងនេះ កន្លងមកទើបមិនព្រមទៅដាក់ពាក្យបណ្ដឹង

អត្ថបទដោយ : នីត្តា