តុក្កតាបេះដាក់តែម្ដងហើយ! តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Aum Lukkana ក្នុងថ្ងៃខួបកំណើតកើនអាយុរមួយឆ្នាំទៀតឆ្នាំនេះ តែងខ្លួនឡើងស្អាតខ្ញង់ស្ទាយតុក្កតាដែលអ្នកណាក៏ថាដូច។
ដោយតារាស្រីនាង Aum Lukkana ខែនេះមានអាយុរគ្រប់៣៨ឆ្នាំហើយ ព្រមទាំងក្លាយខ្លួនជាអ្នកម្ដាយរស់នៅសាងក្រុមគ្រួសារហើយផងដែរ។ ថ្វីត្បិតតែរូបនាង ឃ្លាតឆ្ងាយពីការសម្ដែងមួយរយះពេលចុងក្រោយនេះ តែតារាស្រីនាង Aum គឺមិនចោលតែងខ្លួនស៊ិចស៊ីនោះឡើយ ថែមពេលនេះរឹតសម្រស់ដូចតុក្កតាក្នុងថ្ងៃកំណើតខ្លួនទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ