អបអរសាទរ! សួស វីហ្សា បានប្រកាស ថាខ្លួនជាសះស្បើយ ពីជំងឺកូវីដ​១៩​ និងរៀបរាប់ថា…

ក្រោយពេលសម្រាកព្យាបាលជម្ងឺកូវីដ១៩ មួយរយៈពេលមក តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា ក៏បានបង្ហាញលទ្ធផលថាខ្លួនបានជាសះស្បើយហើយ ខណៈពេលនេះក្រុមគ្រូពេទ្យអនុញ្ញាត្តឲ្យអ្នកនាងចេញពីមន្ទីរពេទ្យហើយ។

ក្នុងនោះផងដែរ ក្រោយពេលទទួលបានដំណឹងនេះ មហាជន ហ្វេនៗ និងអ្នកសិល្បៈជាច្រើនបាននាំគ្នាចូលរួមអបអរសារទរដល់តារាស្រីរូបនេះ ហើយក្នុងនោះតារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពនិងសាររៀបរាប់យ៉ាងវែងអន្លាយអរគុណទៅកាន់មនុស្សជាច្រើន ដែលបារម្ភសុខទុក្ខអ្នកនាង និងអរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុក្ខដាក់ក្នុងការមើលថែ និងព្យាបាលជម្ងឺអ្នកនាង ហើយអ្នកនាងក៏បានជូនពរបងប្អូនគ្រប់គ្នាដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ ឲ្យឆាប់ជាសះស្បើយ និងគេចផុតពីជម្ងឺនេះគ្រប់ៗគ្នាផងដែរ៕

តោះ! ចង់ដឹងខ្លឹមសារអ្នកនាងរៀបរាប់លម្អិតបែបណានោះ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី