ច្បាស់ៗតែម្ដង! Alek Teeradetch បញ្ជាក់ជាថ្មីថា «បេះដូងគេទំនេរស្អាត គ្មានអ្នកណាទាំងអស់»!

ក្រោយពីស្នេហារវាង Alek និង Toey បានដើរដល់ផ្លូវបំបែក ពួកគេម្នាក់ៗនៅតែមិនទាន់មានអ្នកណាម្នាក់​ជាពិសេសនៅក្នុង​ចិត្ត​នៅ​​​ឡើ​​យ​​ទេ។

សម្រាប់ Alek គេឧស្សាហ៍ឃើញមានព័ត៌មានថា គេមានទំនាក់ទំនងជាមួយតារាសម្ដែងស្រីនាង Pear Pitchapa ប៉ុន្តែ Alek ឆ្លើ​យ​បដិ​សេធ ថាពួកគេត្រឹមមិត្តស្គាល់គ្នាធម្មតាប៉ុណ្ណោះ។ ថ្មីៗនេះ តារាប្រុសសង្ហារូបនេះ ក៏បានផ្តល់បទសម្ភាសន៍​ទៅកាន់អ្នក​សារ​ព័​ត៌​មា​ន​បន្ថែមទៀតថា បច្ចុប្បន្ន គេនៅទំនេរមិនមានសង្សារដូចពាក្យចចាមអារាមនោះទេ។

ឥឡូវនេះរឿងដែលគេត្រូវគិតនៅពេលនេះ គឺខិតខំធ្វើការងារអោយបានល្អបំផុតតាមតែអាចធ្វើទៅបានព្រោះមួយរយៈនេះ គេ​មា​ន​​ការ​​ងា​រ​ថ្មីៗជាច្រើនដែលត្រូវធ្វើទៀត។

Alek ក៏បានបន្តទៀតថា ប្រសិនជាដល់ពេលវេលាសក្តិសមណាមួយ រូបគេប្រាកដជាបានជួបគ្នា​ជាមួយមនុស្សស្រី​ដែលជាដៃគូ​ដ៏​ល្អ​​ម្នាក់​មិនខាន៕