Taew Natthaporn ជាប់ឃុំខ្លួនម្ដងទៀតព្រោះតែមានពាក់ព័ន្ធនិងអ្នកឆ្លងកូវីដ-19 ហើយលទ្ធផលដែលចេញមកគឺ…..! មានរូបភាព
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរពិតមែនហើយសម្រាប់ការរាតត្បាតនូវជម្ងឺកូវីដ-19 ចំពោះអ្នកសិល្បៈពេលនេះ ដោយថ្មីៗនេះមានអ្នកសិល្បៈជាច្រើនចេញមកអះអាងថាខ្លួនបានឆ្លងជំងឺរាតត្បាតនេះហើយបានប្រកាសប្រាប់អោយអ្នកនៅក្បែរខ្លួនប្រញាប់ទៅត្រួតពិនិត្យជាបន្ទាន់

ហើយចំណែកឯតារាស្រីម្នាក់ទៀតគឺ Taew Natthaporn ដែលបានឆ្លងកាត់ការឃុំខ្លួនជាច្រើនលើកច្រើនសារ លើកនេះនាងក៏បានជាប់ឈ្មោះជាអ្នកជាប់ពាក់ព័ន្ធសារជាថ្មី
ដោយជាក់ស្ដែង Taew បានផុសសារប្រកាសនៅក្នុង IG story ថា បានប៉ះពាល់ជាមួយនិងអ្នកត្រួតឃើញមានកូវីដ-19 ហើយនាងគ្រាន់តែដឹងភ្លាមក៏ប្រញាប់ទៅត្រួតពិនិត្យ ហើយលទ្ធផលចេញមកគឹអវិជ្ចមាន មិនឃើញមានកូវីដ 19 ឬក៏រោគផ្សេងៗទេតែទោះជាយ៉ាងណានាងក៏មិនធ្វេសប្រហេសខ្លួនត្រូវតែធ្វើការឃុំ 14ថ្ងៃដូចដើម ហើយនិងត្រួតពិនិត្យម្ដងទៀតនៅពេលបន្ទាប់
អត្ថបទដោយ : នីត្តា








