Nine Naphat ទៅពិនិត្យរកកូវីដ-19 ហើយលទ្ធផលអវិជ្ចមានតែក៏ត្រូវឃុំខ្លួនដោយលែកសិនបន្ទាប់ពីចូលរួមក្នុងកម្មវិធីប្រគល់…..! មានរូបភាព
ពិនិត្យរកកូវីដ-19ជាបន្ដបន្ទាប់សម្រាប់អ្នកល្បីៗ ទាំងក្រុមអ្នកសម្ដែង សិល្បៈករ អ្នកតន្ដ្រី រហូតទៅដល់បុគ្គលដែលមានកេរ្ដិ៍ឈ្មោះគ្រប់អាជីព

ជាមួយគ្នានេះផងដែរក៏មានកំលោះរូបសង្ហា Nine Naphat កូនប្រុសរបស់តារាសម្ដែងជើងចាស់ Moo Pim Paka ដែលបានប្រើទីលានបណ្ដាញសង្គមរបស់ខ្លួនឯង ដូចជា IG @naphat_nine បង្ហាញពីលទ្ធផលជាក់ស្ដែង បន្ទាប់ពីមុនសាម៉ីខ្លួនបានធ្វើដំណើរទៅចូលរួមកម្មវិធី ប្រគល់ទីលានបាល់ទាត់ដល់សាលារៀន នៅខេត្ត Nakhon Si Thammarat និងមានអ្នកត្រួតពិនិត្យឃើញមានកូវីដ-19 ទៅចូលរួមដែរ
ហើយទោះបីជាពេលនេះលទ្ធផលរបស់ Nine Naphat ចេញមកអវិជ្ជមាន តែសាម៉ីខ្លួនក៏បានអធិប្បាយលម្អិតទាក់ទងនិងការមើលថែខ្លួនឯងយ៉ាងយកចិត្តទុកដាក់ថា ត្រូវតែធ្វើការឃុំខ្លួនដោយលែករយៈ 14ថ្ងៃ ហើយនិងធ្វើដំណើរទៅពិនិត្យមើលម្ដងទៀត
អត្ថបទដោយ : នីត្តា








