កាលពីថ្មីៗនេះ តារាប្រុសវ័យក្មេងទាំងពីររូប គឺលោក Bright និង Win បានទៅធ្វើតេស្តពិនិត្យសុខភាពភ្លាមៗបន្ទាប់ពីបានដឹងថា មានអ្នកចូលរួមការប្រគុំតន្ត្រីរបស់ពួកគេមានផ្ទុកមេរោគកូវីដ១៩ ហើយលទ្ធផលរបស់អ្នកទាំងពីរក៏បានចេញមករួចដែរ គឺអវិជ្ជមាន។
ប៉ុន្តែអ្នកទាំងពីរនៅតែបានតម្រូវអោយឃុំខ្លួនដោយឡែក និងធ្វើតេស្តម្តងទៀត ដើម្បីអោយបានច្បាស់ និងប្រាកដថាអ្នកទាំងពីរពិតជាមិនបានឆ្លងនូវមេរោគដ៏គួរអោយកាចសាហាវនេះទេ។ យ៉ាងណាម៉ិញ លទ្ធផលតេស្តលើកទី២ទៅជាយ៉ាងណានោះ គឺត្រូវរង់ចាំខាងមន្ទីរពេទ្យផ្តល់អោយសិន ហើយក្រុមហ៊ុន GMM និងធ្វើការផ្តល់ដំណឹងដល់សាធារណៈជននៅពេលដែលលទ្ធផលតេស្តចេញមក៕