វីវរហើយ! តារាប្រុសនៅក្នុងរឿង The Con Heartist លោក Bank Thiti មួយរូបទៀតហើយ ដែលបានឆ្លងកូវីដ១៩!

កាលពីពេលថ្មីៗនេះ ទើបតែលេចចេញពត៌មានថាតារាប្រុសវ័យក្មេងមួយរូប លោក Bank Thiti  តារាប្រុសដែលបានចូលរួមសម្តែងនៅក្នុងរឿង The Con Heartist ជាមួយលោក Nadech និងតារាស្រីឆ្នើម Baifern បានឆ្លងកូវីដ១៩ ហើយលទ្ធផលធ្វើតេស្តចេញមកគឺពិតជាវិជ្ជមានមែន។ ហើយពេលនេះគឺកំពុងតែស្វែងរកមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល។

នេះពិតជាពត៌មានដ៏គួរអោយបារម្ភខ្លាំងមែនទែន នៅពេលដែលមេរោគកូវីដ១៩ កំពុងតែវាយលុកយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈក្នុងប្រទេសថៃ និងបានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសិល្បៈក្នុងពេលនេះ។ យ៉ាងណាម៉ិញ មហាជនជាច្រើនបានធ្វើការផ្ញើជាសារជូនពរ និងបួងសួងសូមអោយលោក Bank Thiti ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ៕