តារាស្រីនាង Punpun បង្ហាញអារម្មណ៍ខូចចិត្តក្រោយលោកឪពុកឆ្លងជំងឺ Covid-19 ​ចំណែករូបនាង….

តារាសម្ដែងស្រីវ័យក្មេងស្រស់ស្អាតនាង​ Punpun Sutatta បង្ហាញក្ដីបារម្មណ៍និងខូចចិត្តក្រោយទទួលបានលទ្ធផលលោកឪពុករបស់នាង រកឃើញលទ្ធផលវិជ្ជមាន Covid-19 ក្រោយត្រួតពិនិត្យ។

រូបនាងបានបង្ហោះប្រាប់ដំណឹងនេះឲទៅអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងឪពុករបស់នាងក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដើម្បីទៅពិនិត្យនិងធ្វើការដាក់ខ្លួនឲនៅដាច់ដោយឡែកពីអ្នកដទៃ។ ចំណែករូបនាងវិញគឺបានធ្វើការពិនិត្យលើកទីមួយរួចហើយ លទ្ធផលគឺនាងមិនមែនឆ្លងជំងឺ Covid-19 នោះទេ តែនាងក៏នៅតែបន្ដនៅដាច់ដោយឡែក១៤ថ្ងៃដើម្បីបន្ដតាមដានផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ