តារាថៃទាំងបួនដួង Alex-Bua-Namtarn-Om ដែលធ្វើតេស្ដរកកូវីដ-19 ព្រោះតែបានចូលរួមកម្មវិធីសម្ភោធរឿងថ្មីជាមួយអ្នកមានកូវីដហើយលទ្ធផលគឺ….! មានរូបភាព

Alex-Bua-Namtarn-Aomបង្ហាញពីលទ្ធផលត្រួតពិនិត្យរកកូវីដ-19 អវិជ្ជមាន បន្ទាប់ពីទៅចូលរួមក្នុងកម្មវិធីបើកសម្ភោធថតរឿងភាគថ្មី ជួបនិងអ្នកផ្ទុកកូវីដត្រូវចូលមកឃុំខ្លួន 14​ថ្ងៃភ្លាមៗ

ចូលជាអ្នកឃុំខ្លួន 14 ថ្ងៃនិងគេម្នាក់ទៀតសម្រាប់តួឯកប្រុស Alex ដោយថ្មីៗនេះ (8 មេសា) បង្ហាញពីលទ្ធផលត្រួតពិនិត្យរកកូវីដ-19 ជាអវិជ្ជមានមិនមានកូវីដ មូលហេតុដែលត្រូវពិនិត្យក៏ព្រោះតែមុននិងសាម៉ីខ្លួនបានទៅចូលរួមក្នុងកម្មវិធីសម្ភោធថតរឿងភាគថ្មី ហើយនៅថ្ងៃទី 7សាម៉ីខ្លួនបានដឹងដំណឹងថាមានអ្នកឆ្លងកូវីដទៅចូលរួមដែរ ទើបត្រូវប្រញាប់មករាយការណ៍លម្អិតដូចតទៅនេះ

“មូលហេតុដែលខ្ញុំត្រូវទៅពិនិត្យរកកូវីដព្រោះខ្ញុំបានទៅចូលរួមក្នុងកម្មវិធីបើកសម្ភោធថតរឿងភាគថ្មីនៅក្នុងហាងអាហារ Share Rama 9 Branch នៅថ្ងៃទី 4 មេសាកន្លងមក ហើយទើបតែទទួលបានដំណឹងនៅពេលរសៀលម្សិលមិញ ( ពុធ 7 មេសា) ថាមានអ្នកតន្ដ្រីម្នាក់មានឆ្លងកូវីដ-19 ទើបប្រញាប់ធ្វើដំណើរទៅពិនិត្យរកកូវីដ ហើយលទ្ធផលគឺអវិជ្ជមាន Not detected ណាបាទ”

“ហើយកំឡុងពេលនេះកំពុងតែឃុំខ្លួន 14ថ្ងៃ តាមការកំណត់ហើយនិងធ្វើការត្រួតពិនិត្យម្ដងទៀតមុននិងចាកចេញពីកន្លែងឃុំខ្លួនដោយលែក ខ្ញុំសូមខន្ដីអភ័យទោសដល់ចំពោះគ្រប់ៗគ្នាដែលមានពាក់ពន្ធ័ផង សូមមើលថែខ្លួនឯងអោយបានល្អគ្រប់ៗគ្នាណាបាទ  stay safe everyone”

ក្រៅពី Alex ហើយនៅមាន Bua nlinthip, Namtarn Pichukkana ដែលបានបង្ហាញលទ្ធផលពិនិត្យកូវីដហើយអវិជ្ជមានដូចគ្នា រួមទាំង Aom Phiyada អ្នកដឹងនាំរឿងភាគខាងលើក៏បានផុសក្នុង IG អត់មានកូវីដ-19ដូចគ្នា

អត្ថបទដោយ : នីត្តា