Boy Pakorn ត្រូវឃុំដាច់ដោយលែករងចាំលទ្ធផលពិនិត្យកូវីដ-19 ព្រោះតែមានពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដនៅកន្លែងហាត់ប្រាណ!! មានរូបភាព
ត្រូវប្រញាប់ឃុំខ្លួនដោយលែកភ្លាមៗម្នាក់ទៀតសម្រាប់តារាប្រុសអារម្មណ៍ល្អ Boy Pakorn ដែលថ្មីៗនេះបានដឹងពត៌មានថាខ្លួនឯងបានជួបជាមួយអ្នកឆ្លងកូវីដ-19 នៅកន្លែងហាត់ប្រាណ រឿងនេះសាម៉ីខ្លួនប្រញាប់ទៅពិនិត្យនិងនៅដោយលែកតាមការកំណត់

ដោយ Boy បានប្រកាសនៅក្នុង IG story រឿងរបស់ខ្លួនថា “គ្រប់គ្នាបាត ខ្ញុំទើបតែដឹងថាខ្លួនឯងស្ថិតក្នុងក្រុមមនុស្សពាក់ពន្ធ័និងអ្នកឆ្លងកូវីដ-19ព្រោះបានទៅជួបនិងអ្នកវិជ្ជមានកូវីដ-19 នៅកន្លែងហាត់ប្រាណ នៅថ្ងៃទី 6 មេសា ពេលនេះខ្ញុំបានទៅពិនិត្យមើលហើយ រងចាំថ្ងៃស្អែកលទ្ធផលចេញមកនិងប្រកាសប្រាប់គ្រប់គ្នាម្ដងទៀត
ចំណែកឯកំឡុងពេលនេះសួស្ដីនៃការឃុំខ្លួនរហូតដល់ថ្ងៃទី 20 មេសាបាទ សូមអោយគ្រប់គ្នាសំណាងល្អ ពេលនេះកូវីដ-19 វានៅជិតខ្លួនខ្លាំងណាស់”
អត្ថបទដោយ : នីត្តា









