នៅក្នុងវិស័យសិល្បៈរបស់ប្រទេសថៃ ឃើញមានតារាប្រុសស្រីរះថ្មីជាច្រើនរូប សុទ្ធតែមានរូបសម្រស់ស្រស់សង្ហាខ្លាំងណាស់។ ចំណែកឯតារាប្រុសស្រីទាំង ៤គូនេះគឺកំពុងតែទាក់ទាញបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុក។
ពីព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាត និងស្រស់សង្ហាបូករួមទាំងសមត្ថភាពប៉ិនប្រសប់ និងទេពកោសល្យក្នុងការសម្តែងរបស់ពួកគេ បានធ្វើអោយកេរ្តិ៍ឈ្មោះរបស់ពួកគេល្បីល្បាញយ៉ាងខ្លាំង និងមានអ្នកគាំទ្រស្រលាញ់ពេញចិត្តជាច្រើន។ ហើយបើក្រឡេកមកមើលពីរូបរាង និងកំពស់របស់គូស្នេហ៍តារាថៃទាំង ៤គូនេះវិញគឺខ្ពស់មិនស៊ីសងគ្នាប៉ុន្មាននោះទេ។
១. Nadech និង Urassaya
តួឯប្រុសដែលពូកែខាងកំប្លុកកំប្លែង និងរួសរាយរាក់ទាក់គួរអោយស្រលាញ់លោក Nadech គឺមានកំពស់ 1.80cm រីឯដៃគូស្នេហាទាំងក្នុងសាច់រឿងនិងជីវិតពិត Yaya គឺមានកំពស់ដល់ទៅ 1.72cm ឯណោះ។
២. Mark Prin និង Kimmy Kimberley
តារាប្រុសដែលមានមុខមាត់ស្រស់ស្រាយគួរអោយស្រឡាញ់មួយរូបនេះវិញគឺមានកំពស់ 1.83cm សាកសមនិងគូតារាស្រី Kim ដែលមានកំពស់ 1.70cm។
៣. DJ Push និង Jooy Warattaya
រីឯគូស្វាមីភរិយាតារាប្រុសស្រីមួយគូនេះវិញ លោក DJ Push មានកំពស់រហូតដល់ 1.85cm ហើយភរិយាលោកគឺអ្នកនាង Jooy គឺមានកំពស់ 1.66cm កំពស់មិនខុសគ្នាច្រើនប៉ុន្មាននោះទេ។
៤. Weir និង Bella
សម្រាប់គូស្នេហ៍ដ៏ស្រស់ស្អាត និងស្រស់សង្ហាមួយគូនេះវិញក៏មានកំពស់មិនចាញ់គ្នាច្រើននោះដែរ លោក Weir មានកំពស់រហូតដល់ទៅ 1.85cm និងគូស្នេហ៍នាង Bella មានកំពស់ 1.66cm គូស្នេហ៍គូនេះគឺមានហ្វេនស្រឡាញ់និងចង់ឃើញពួកគេរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះច្រើនណាស់៕