Chanya គួអោយធុញ! បញ្ជាក់ច្បាស់ៗថាកុំទាញនាងអោយពាក់ព័ន្ធនិង Dew ហើយក៏សូមផ្ញើរដល់ Dew មិនបាច់ចាំអគុណព្រោះខ្ញុំមិនចូលចិត្តអ្នកទេ!!! មានរូបភាព
Chanya Tamada ធុញទ្រាន់និងការទាញអោយចូលពាក់ព័ន្ធរឿងដ្រាម៉ា Bell-Dew ក៏ផុសជាលើកចុងក្រោយសុំមិនមានចំណែករួមទាក់ទងជាមួយ Dew បញ្ជាក់ច្បាស់មិនបាច់ចាំអគុណ “ព្រោះយើងមិនចូលចិត្តនាងទេ”

ព្រោះតែធុញនិងអ្នកបណ្ដាញសង្គមដែលទាញឈ្មោះ Twitter របស់ខ្លួនជាច្រើនលើកច្រើនសារនៅក្នុង comment ចំពោះរឿងរ៉ាវដ្រាម៉ាជះទៅជះមករបស់ Bell Busaya និង Dew arisara ធ្វើអោយកញ្ញា Chanya Tamada ទ្រាំមិនបានក៏ចេញមកផុសលើកនេះតែម្ដង ដោយនាងអធិប្បាយរឿងនាងនិង Dew វាកន្លងផុសទៅយូរណាស់មកហើយ មិនចង់មានរឿងពាក់ព័ន្ធជាមួយ ព្រមទាំងបិតកន្ទុយដោយប្រយោគដែលគ្រប់គ្នាអានហើយមិនយល់
ដោយសារដែល Chanya បានផុសប្រាប់ថា “សុំបិតវង់ក្រចករឿងកូវីដ-19បន្ទិចសិន…..សុំផុសតែម្ដងទេហើយក៏ជាលើកចុងក្រោយ….ព្រោះចាប់ផ្ដើមធុញទ្រាន់ហើយ សូមមិនពាក់ព័ន្ធជាមួយ ចង់ច្បាស់លាស់ចាកំឡុងពេលនេះមានអ្នកទាញឈ្មោះច្រើន #ក្នុង twitter តាមផុសនៅក្នុង comment ដែលទាក់ទងនិង Dew ច្រើនណាស់ៗៗ សូមអង្វរអោយឈប់ធ្វើចឹងទៀតទៅ វាកន្លងផុសទៅយូរណាស់មកហើយ”

“ខ្ញុំនិយាយរាល់ថ្ងៃនៅក្នុង Clubhouse ថានិងមិននិយាយដល់គាត់ ហើយសូមអោយគ្រប់គ្នាសហការណ៍កុំយករឿងនេះនិយាយទៀត ដឹងថាមិនអាចហាមនរណាបាន បានត្រឹមតែមកសុំចិត្តអ្នកគ្រប់គ្នា ខ្ញុំមិនចង់មានចំណែករួមទាក់ទងនិងគាត់ទៀត មិនខ្វល់ថាក្នុងផ្លូវណាក៏ដោយ យ៉ាងណាក្ដីសុំចិត្តដល់អ្នកគ្រប់គ្នាផង អគុណចា”
“ចំណែក Dew មិនចាំបាច់ផ្ញើរមកអគុណអ្វីទាំងអស់ចំពោះយើង យើងនៅតែមិនទាន់ចូលចិត្តនាង តែយើងនិយាយម៉ាត់ណាម៉ាត់និង នៅរៀងៗខ្លួន មិនថានាងទៅធ្វើអ្វីអ្នកណា ឬអ្នកណាទៅធ្វើអ្វីនាង វាមិនទាក់និងយើងទេ ចប់…ចែកផ្លូវ!អូខេណាចា? មានអ្នកណាមិនយល់ទៀតទេ ? ខ្ញុំនិងបានគូសកណ្ដាលមុខ!!!!”
អត្ថបទដោយ : នីត្តា











