មិនដូចពត៌មាន តួឯកស្រីនាង Namwan បង្ហោះរូបជាមួយគូស្នេហ៍ ព្រមប្រាប់ថាគ្រប់គ្នាត្រូវការកម្លាំងចិត្ត!!

ក្រោយពីមួយរយះមុនមានពត៌មានលេចលឺថាបែកបាក់ជាមួយគូស្នេហ៍ដែលទើបទាក់ទងគ្នា ពេលនេះតួឯកស្រីរូបស្អាតនាង Namwan Raknapak មកបញ្ជាក់ថានេះជារឿងមិនពិតដោយការបង្ហោះរូបគូជាមួយគូស្នេហ៍ខ្លួនយ៉ាងផ្អែមល្ហែមឡើងវិញ។

ដោយតារាស្រីនាង Namwan ត្រូវបានគេដឹងផងដែរថាក្រោយពីលែងលះគ្នានឹងអតីតស្វាមី​ រូបនាងក៏កំពុងមើលចិត្តគ្នាជាមួយនឹងអ្នកជំនួញវ័យក្មេងលោក Champ។ ហើយទាំងគូក៏ត្រូវបានគេសង្ស័យថាបែកបាក់គ្នា ក្រោយមិនបង្ហោះរូបគូនិងមិនចុចតាមដានអុីនស្រ្ដាក្រាមគ្នាទៅវិញទៅមក។​ តែពេលនេះតារាស្រីនាង Namwan បានបង្ហាញហើយថានេះជាពត៌មានមិនពិតព្រមទាំងបង្ហោះរូបគូជាមួយគូស្នេហ៍វិញនិងសសេរសាខ្លីផងដែរថា គ្រប់គ្នាចង់បានកម្លាំងចិត្ត ចុះបើជាអ្នកវិញអ្នកគិតយ៉ាងម៉េចដែរ? ការសសេរឡើងបែបនេះរបស់តារាស្រីដួងនេះ ព្រោះថារូបនាងតែងទទួលបានការ Comment រិះគន់តាំងពីបង្ហាញមុខគូស្នេហ៍រូបនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ