បើកបង្ហាញពេលវេលានិងទីកន្លែងរបស់តារាស្រីប៉ុស្ដិ៍លេខ 7 នាង Pink Ploy ដែលឆ្លងកូវីដ-19 បានទៅនិងប្រកាសជាបន្ទាន់!!! មានរូបភាព
ចូលទៅទទួលការព្យាបាលកូវីដ-19 ជាបន្ទាន់ម្នាក់ទៀតហើយសម្រាប់តារាសម្ដែងស្រី Pink Ploy-Paphawadee ដែលបានចេញមកបើកបង្ហាញថាខ្លួនបានឆ្លងកូវីដ-19 ហើយសុំទោសចំពោះគ្រប់គ្នាដែលនៅក្បែរខ្លួននិងពាក់ព័ន្ធទាំងឡាយ

ជាក់ស្ដែង Pink Ploy បានបង្ហាញពី Timeline របស់ខ្លួននៅក្នុង IG ផ្ទាល់ខ្លួន @pinkployy_ ព្រមទាំងបញ្ជាក់ថា ” Timeline របស់ Pink Ploy ណាចា បើសិនជាមានការខ្វះចន្លោះ និង Update ម្ដងទៀតណាចា រក្សាសុខភាពហើយក៏កុំប្រមាថ មិនបានទៅកន្លែងដែលពាក់ព័ន្ធក្ដី តែគ្រប់ទីកន្លែងត្រូវតែប្រយ័ត្នប្រយែងខ្លួនអោយបានខ្ពស់ ព្រោះថាមានគ្រប់ទីកន្លែង រក្សាខ្លួនឯងអោយបានល្អណាចា”
ត្រូវសូមទោសចំពោះគ្រប់គ្នា ដែល Ploy បានរួមក្នុងកម្មវិធីដែរ ឬក៏បានជួបគ្នាមុននេះផងដែរ សូមអគុណខ្លាំងណាស់ សុំអនុញ្ញាត្ត edit បន្ថែមទៀតណាចា សូមអគុណគ្រ់បកំលាំងចិត្ត ជឿជាក់ថាគ្រប់គ្នាគ្មាននរណាម្នាក់ចង់កើតទេហើយក៏គ្មាននរណាតាំងចិត្តឬចេតនានិងធ្វើអោយអ្នកណាក្ដៅក្រហាយ ទទួលស្គាល់ដឹងឮនិងធ្វើតាមច្បាប់ ជាពិសេសគ្រួសារយើងក៏បារម្ភព្រោះជាមនុស្សជិតខ្លួនជាមួយយើងខ្លាំងជាងគេ ពួកព្យាយាមធ្វើទៅតាមអ្វីដែលអាចធ្វើបាន ផ្ដល់កំលាំងចិត្តអោយគ្នាទៅវិញទៅមក និងអ្នកដែលបានឆ្លងរួចហើយផងដែរ សូមអគុណម្ដងទៀតចា”
អត្ថបទដោយ : នីត្តា











