Kimberly ចែកចាយភាពស៊ិចស៊ីជាមួយឈុតហែលទឹកព្រមទាំងមានកំលោះរូបសង្ហាយ៉ាង Mark Prin នៅចាំស្វីតជាមួយទៀត!! មានវីដេអូ
Kimberly Check in នៅកោះ Similan ចែកចាយភាពស្រស់ស្រាយជាមួយនិងឈុតហែលទឹកពណ៌ស្រស់ឆើតទទួលរដូវក្ដៅ មានទាំងសំណព្វចិត្ត Mark ជាអ្នកថតរូបផ្ទាល់ខ្លួនទៀត

សមុទ្រប្រទេសថៃពេលនេះស្រស់ស្អាតខ្លាំងណាស់ក្នុងកំឡុងពេលនេះហើយកាន់តែស្រស់ស្អាតនៅពេលដែលតួឯកស្រី Kimberly សុំរត់គេចពីភាពអ៊ូអរមកប្រើជីវិតជាមួយនិងធម្មជាតិ ពីរូបភាពដែលនាងជូលទូកផ្ទាល់ខ្លួនឆ្ពោះទៅកោះ Similan ដើម្បីមុជទឹកទៅមើលផ្កាថ្មនិងរូបភាពផ្សេងៗទៀត សូមជម្រាបសម្លេងតែមួយថាចង់ទៅលេងដែរ
ច្បាស់ណាស់ថានៅសមុទ្រទាំងមូលស្រីស្អាតលំដាប់តួឯកមិនភ្លេចរឿងឈុតហែលទឹកជាប់កាបូបយ៉ាងម៉េចបាន ដំណើរកំសាន្ដនេះចង់បា្រប់ថា Kimberly សាងភាពស្រស់ស្រាយដល់ហ្វេនៗជាខ្លាំង ដោយឈុតពណ៌ឆើតឆាយក្នុងរដូវក្ដៅតែម្ដងហើយ ក្រៅពីឈុតស្អាតហើយនៅមានភាពស៊ិចស៊ីតិចៗទៀត គ្រប់គ្នាសរសើរថារាងស្អាតណាស់ លទ្ធផលបានពីការហាត់ប្រាណយ៉ាងធ្ងន់និងម៉ត់ចត់និងឯង
ហើយការដើរលេងនេះមិនមែននាងមកស្អាតៗតែម្នាក់ឯងនោះទេ នៅមានម្ចាស់ចិត្តរូបសង្ហាយ៉ាង Mark Prin មកជាអង្គរក្សនិងជាជាងថតរូបផ្ទាល់ខ្លួនអោយដូចដើម បន្ថែមដោយឈុតឆាកផ្អែមល្ហែម អោយឃើញដូចដើមផងដែរ
អត្ថបទដោយ : នីត្តា














