វិនាទីភ័យផងអផង! Kan Kantathavorn បង្ហាញពីវីដេអូក្នុងបន្ទប់សម្រាលកូន នាទីដែលបានឮសម្លេងកូនគឺរំភើបណាស់! មានរូបភាព

អង្គុយរាប់ថ្ងៃមកជាង 9 ខែពេញៗ ទីបំផុតពិធីករអារម្មណ៍ល្អរូបសង្ហា​ Kan Kantathavorn ហើយនិងភរិយាជាទីស្រលាញ់ Ploy Ayada ក៏បានជួបនិងអ្នកស្នងត្រកូលតូចអូន Ready ជាផ្លូវការ

បន្ទាប់ពីអ្នកទាំងពីរបានធ្វើការណែនាំកូនប្រុសនៅថ្ងៃទី 7 មេសា កន្លងទៅព្រមជាមួយនិងក្ដីត្រេកអរបស់ញ្ញាត្តមិត្តចាស់ទុំហើយនិងមិត្តភ័ក្ដអ្នកស្និតស្នាលសរសេរសារផ្ញើរមកជាច្រើន

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅក្នុងយូធូប Kan Kantathavorn របស់គ្រួសារសាម៉ីខ្លួនបានការបើកបង្ហាញរូបភាពវីដេអូនៅពីខាងក្រោយ តាំងពីមុនកើត ពេលចូលក្នុងបន្ទប់សម្រាល រហូតទៅដល់វិនាទីដែលអូន​ Ready បើកភ្នែកសម្លឹងមើលផែនដី គ្រប់សកម្មភាពដែលបានផ្ដិតជាប់គឺសុទ្ធតែពោរពេញទៅដោយក្ដីសុខនិងក្ដីអំណរ

ជាពិសេសនៅពេលដែលបានឮសម្លេងកូនប្រុសយំជាលើកដំបូង ធ្វើអោយទាំង Kan និង Ploy ដល់ថ្នាក់អោបគ្នាស្រក់ទឹកភ្នែកតែម្ដង

ខណៈដែល comment របស់បណ្ដារប្រិយមិត្តដែលបានចូលទៅមើលវីដេអូខាងលើ ក៏នាំគ្នាចូលរួមត្រេកអនិងមានក្ដីសុខជាមួយលោកប៉ាអ្នកម៉ាក់ថែមទាំងឆ្លៀតឪកាសនេះជូនពរល្អៗ ដល់អនាគតសំណព្វចិត្តតូចអោយមានសុខភាពល្អទៀតផង

អត្ថបទដោយ : នីត្តា