យូរៗទើបបានឃើញ Daina ស្លៀកស៊ិចស៊ីម្ដងតែម្ដងនិងស្អាតប្លែកភ្នែកតែម្ដងជាមួយនិងឈុតហែលទឹកដើរលេងមាត់សមុទ្រម៉ាអេម!!! មានរូបភាព

ចែកចាយភាពស្រស់ស្រាយដល់ហ្វេនៗដែលបានតាមដាននៅក្នុង IG @dianaflipo របស់តារាសម្ដែងស្រី Daina Flipo នៅសុខៗទទួលបានបេះដូងជាច្រើនមួយរំពេច នៅពេលសាម៉ីខ្លួនវេចកាបូបនាំរាងកាយខ្លួនឯងទៅសម្រាកលំហែរបន្ទាប់ពីចប់ការងារនៅឯកោះភូកេត

ដោយរឿងនេះ Daina ក៏បានមិនស្ទាក់ស្ទើរក្នុងការលើកយកឈុតហែលទឹកនៅស្លៀកលេងទឹកសមុទ្រមើលផ្កាថ្ម មុជទឹកមើលធម្មជាតិនៅបាតសមុទ្រយ៉ាងស្រស់ស្រាយនិងសប្បាយៗ ហើយអ្វីដែលធ្វើអោយគ្រប់គ្នាលាន់មាត់លាន់ក គឺការដែលនាងបានគ្រងឈុតហែលទឹកហើយដើរលេងនៅមាត់សមុទ្របែបសប្បាយៗព្រមទាំងមានភាពស៊ិចស៊ីបង្ហាញអោយឃើញដ៏ស្រលូនសខ្ចី បូករួមនិងស្នាមញញឹមស្រស់ឆក់យកបេះដូងអ្នកមើលបានយ៉ាងងាយនិងមិនអាចដកយកវិញបានឡើយ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីចំនួនឡាយកើនឡើងខុសពីធម្មតាហើយ អ្នកគាំទ្រជាច្រើនក៏មានបង្ហាញពីមតិយោបល់ក្នុងន័យតែមួយថា យូរៗទើបបានឃើញភាពស៊ិចស៊ីរបស់ Daina Flipo ម្ដងទាំងគួអោយស្រលាញ់ ទាំងស៊ិចស៊ីបែបនេះ អ្វីដែលមាននៅក្នុងបេះដូងសូមប្រគល់ជូនទៅនាងទាំងអស់ហើយ

អត្ថបទដោយ : នីត្តា