Mew Nittha ជូនពរថ្ងៃកំណើតហៃសូ Saint បង្ហាញកាដូដ៏ពិសេសតាំងចិត្តខ្លាំងណាស់ក្នុងការផលិតអោយឆ្នាំនិង!!!! មានរូបភាព
មានភាពផ្អែមល្ហែមបង្ហាញចេញមកអោយប្រិយមិត្តអ្នកគាំទ្រ បានឃើញញឹកញាប់ខ្លាំងជាងមុន សម្រាប់តួឯកស្រី Mew Nittha ព្រោះពេលនេះក្រៅពីបំពេញតួនាទីជាភរិយាអោយស្វាមីអ្នកជំនួញរូបសង្ហាហៃសូ Saint មិនអោយអាក់អន់ហើយ នាងនៅត្រៀមខ្លួនជាអ្នកម៉ាក់ដែលកំពុងពរពោះបាន 3ខែជាងទៀតផង

ជាក់ស្ដែងនៅថ្ងៃខួបកំណើតរបស់ស្វាមី (10 មេសា) Mew Nittha បានបង្ហោះឃ្លីបកំប្លែងដែលពោរពេញទៅដោយក្ដីស្រលាញ់របស់ទាំងគូមានចំពោះគ្នាមករហូតតាំងពីពេលដែលមើលចិត្តគ្នា ព្រមទាំងសរសេរ caption ដ៏ផ្អែមល្ហែមសូម្បីតែស្រមោចក៏មកទុំក្នុង IG @mewnittha តែម្ដង
“Happy birthday to the loveliest and funniest husband in the world @saint_tk Love you soooo sooooo muchhhhh ថ្ងៃកំណើតឆាំនេះមិនដឹងជាអោយអ្វីល្អមិនចង់ចេញពីផ្ទះទៅទិញ ទើបតាំងចិត្តថានិងផលិតចេញពីក្នុងផ្ទះអោយទុកជាកាដូថ្ងៃកំណើតណាចា អាចនិងទទួលយឺតតែកំពុងមកហើយចា”
អត្ថបទដោយ : នីត្តា






