មួយផ្ទះឆ្លងទាំងអស់! តារាស្រីនាង Newclear អាណិតតែកូនតូច២ឆ្នាំ មិនដឹងនៅជាមួយអ្នកណា!!

មិនគួរសោះ! តារាសម្ដែងស្រីរូបស្អាតនាង Newclear Hansa បង្ហោះសារក្ដុកក្ដួល អាណិតតែកូនប្រុសនៅតូចទេមិនទាន់បាន២ឆ្នាំស្រួលបួលផង ត្រូវមានបទពិសោធន៍ឃ្លាតឆាកឆ្ងាយឪពុកម្ដាយថែមមិនដឹងឲអ្នកណាមើលថែទេ ក្រោយពីគ្រួសារនាងពិនិត្យឃើញឆ្លងជំងឺ Covid-19 ទាំងអស់គ្នា។

ដោយក្រុមគ្រួសាររបស់តារាស្រីនាង Newclear អ្នកមុនដំបូងគេដែលពិនិត្យទៅឃើញមានវិជ្ជមានជំងឺ Covid-19 គឺស្វាមីរបស់នាងលោក DJ Petchjah Wichian និងបានបញ្ជូនទៅសម្រាកព្យាបាល។ ចំណែករូបនាងវិញធ្វើតេសលើកទីមួយមិនទាន់មានទេ ស្រាប់តែពេលចេញអាការះក្អករូបនាងទៅពិនិត្យលើកទីពីរទើបឃើញថានាងក៏មានជំងឺ Covid-19 ដែរ។ ពេលនេះអ្នកផ្ទះនាងទាំងឪពុកម្ដាយ និងបងថ្លៃក៏ពិនិត្យឃើញឆ្លងដែរ។ ពេលនេះគ្រប់គ្នាអាណិតតែកូនតូច មិនដឹងជាមានអារម្មណ៍យ៉ាងណាទេ ដែលមនុស្សជាទីស្រលាញ់ជុំវិញខ្លួនទៅចោលអស់បែបនេះ។ ថែមតារាស្រីនាង Newclear ក៏បានសសេរថាសន្យានឹងកូនថា និងខំថែរក្សាខ្លួនឲបានឆាប់ជាឆាប់មកជួបកូនវិញ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ