Praya Lundberg ក្ដៅស្លឹកត្រជាក់និងអ្នកសរសេរ…ដល់ថ្នាក់ដាក់ពាក្យប្ដឹងបើគ្រាន់បើចាំជួបគ្នានៅតុលាកា!! មានរូបភាព
លើកនេះលែងមែនទែនសម្រាប់តារាសម្ដែងស្រី Pu Praya Lundberg ដោយមុននេះទោះបីជាមានការវាយប្រហាររឿងអ្វីតែសាម៉ីខ្លួនក៏មិនដែលចេញមកតតប តែថ្មីៗនេះធ្វើអោយកើតការក្ដៅស្លឹកត្រជាក់ផុសដល់ដល់ថាប្ដឹងផ្ដល់តែម្ដង

ដោយភាពជាក់ស្ដែង Pu Praya បានផុសសារនៅក្នុង IG story @prayalundberg ថា “Timeline ក្លែងក្លាយចា ត្រៀមនិងប្ដឹងហើយ មុននិងសរសេរពត៌មានមុននិងចោទប្រកាន់អ្នកណាសូមពិនិត្យអោយច្បាស់សិនហើយពេលនេះស្គាល់ម្ចាស់ Facebook ហើយផងដែរ ទ្រាំគេជេរគ្រប់រឿង តែបែបនេះធ្វើមិនត្រូវ ចាំ Timeline ពិតណាចា
សោកស្ដាយខ្លាំងណាស់ បណ្ដោយអោយគេនិយាយរឿងខូចខាត តែទ្រាំនិងគេធ្វើបាបមកគ្រប់គ្រាន់ហើយ ពេលនេះត្រៀមភស្ដុតាង គ្រប់គ្នាមានសេរីភាពគ្នុងការគិត ហើយពាក្យសម្ដីដែលបាននិយាយចេញហើយត្រូវទទួលខុសត្រូវ ប្រសិនបើប្រាកដចិត្តនិងការនិយាយគ្រប់រឿងក៏ចាំជួបគ្នានៅតុលាកា”
“ប្ដឹង Facebook account ផ្ទាល់របស់បុគ្គលដែលមានចេតនាធ្វើបាបយើង ហើយអ្នកដែល DM មកគម្រាម Harass សេរីភាពរបស់អ្នកមិនត្រូវបៀតបៀនសេរីភាពហើយនិងជីវិតរបស់អ្នកដទៃទេ”
“រួមទាំងភស្ដុតាងដែលត្រូវ Harass មើលងាយ អសុរោះ និងផេកដែលចូលចិត្តបង្កើតការយល់ច្រលំផងដែរចា”
ធ្វើអោយគ្រប់មានការចាប់អារម្មណ៍ជាច្រើនថាអ្នកដែល Pu Praya និងប្ដឹងនិងចេញមកជានរណាយ៉ាងម៉េចខ្លះ ហើយនៅមានអ្នកគាំទ្រនាងដែលចូលទៅផ្ដល់កំលាំងចិត្តអោយនាងជាច្រើន
អត្ថបទដោយ : នីត្តា



















