បើគិតមកទល់នឹងពេលនេះ តារាកំប្លែកវ័យក្មេងកញ្ញា នីឡា មានទំនាក់ទំនងស្នេហាជាមួយនិងគូស្នេហ៍របស់ខ្លួនរយៈពេល៤ឆ្នាំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហាក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងៗផងដែរ។
ជាក់ស្ដែងងាកទៅមើលថ្ងៃខួប៤ឆ្នាំនៃស្នេហា តារាស្រីរូបនេះ បានបង្ហោះសាររៀបរាប់ពីរឿងរ៉ាវក្នុងជីវិតស្នេហារបស់ខ្លួនយ៉ាងដូច្នេះថា៖
«៤ឆ្នាំ៤ខែដែលមានន័យស្គាល់គ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ រឿងលំបាកជាច្រើនដែលគេមើលមិនឃើញ ខ្លះគេសើចចំអក ដៀល និយាយដើម គិតអាក្រក់!!!! តែខ្ញុំមិនដែលស្ដាប់ គិតរឺអន់ចិត្ត
ផ្លូវខ្ញុំរើសចង់អ្នកណាគិតបែបណាតាមការគួរ…តែសម្រាប់ខ្ញុំរយះពេល៤ឆ្នាំនេះបានធ្វើអោយខ្ញុំស្វែងយល់បានច្រើន៕
គេអួតប្ដីទិញពេជ្រទិញផ្ទះឡាន តែខ្ញុំអួតគូអនាគតដែលជាពេជ្រសម្រាប់ខ្ញុំ
ពេជ្រទិញពេលណាក៏បាន តែបើមនុស្សចាំលើកទឹកចិត្តនឹងគិតពីយើងស្រឡាញ់យើងមិនអាចទិញបានទេ
ត្រូវចាំថ្ងៃនេះពេលនេះខ្ញុំលំបាកតែខ្ញុំនៅតែតស៊ូអត់ធ្មត់..ទ្រាំបន្តិចនឹងដល់គោលដៅ…ជិវិតគូរមិនស្រួលដូចខ្ញុំគិតកាល៣ឆ្នាំមុន តែបើយើងចេះរក្សាគ្នាគឺមិនបាត់បង់ ថែរគ្នាទៅមកបាននៅជាមួយគ្នាបានយូរបើមានម្នាក់ថែម្នាក់ទៀតមិនថែគង់តែបែក អញ្ចឹងត្រូវថែទាំងពីរ
ការមើលងាយនៅពេលដែលខ្ញុំបានជួបគាត់គឺច្រើន តែខ្ញុំសុំតែម្យ៉ាងកុំទាន់លើកទង់សណានៅចាំមើលថ្ងៃជ័យរបស់ខ្ញុំសិន ខ្ញុំចូលចិត្តជិវិតសាមញ្ញមិនហុឺហាមិនឡូយឆាយ តែមានក្ដីសុខ សុំត្រឹមចំណងស្នេហ៍មួយនេះឋិតថេររហូតទៅ happy anniversary
ជូនពរមនុស្សស្រីគ្រប់រូបសំណាងល្អ»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត ដែលឃើញតារាស្រីរូបនេះនិងគូស្នេហ៍ស្រលាញ់ និងយកចិត្តទុកដាក់នឹងគ្នាខ្លាំងបែបនេះ៕
អត្ថបទដោយ៖ស៊ីវលី