មិនដឹងយ៉ាងណាទេ! តារាស្រីនាង Yardthip វិជ្ជមានCovid-19 ខណះមានកូនក្នុងផ្ទៃ ចំណែកគូដណ្ដឹងក៏….

មិនគួរសោះ តែរឿងនេះបានកើតឡើងហើយ! តារាសម្ដែងតួឆ្នាស់តួឆ្នើមរូបស្រស់ស្អាតនាង Yardthip Rajpal ប្រាប់ដំណឹងរូបនាងមានវិជ្ជមានជំងឺ Covid-19 ឲអ្នកដែលធ្លាប់ពាក់ព័ន្ធរូបនាងទៅពិនិត្យ តែធ្វើឲមិត្តភក្ដិនិងអ្នកគាំទ្រព្រួយបារម្មណ៍ពីរូបនាងជាខ្លាំងព្រោះដឹងថារូបនាងកំពុងតែមានកូនក្នុងផ្ទៃ។

ទើបតែប្រកាសដំណឹងល្អថ្ងៃមុន ដោយតារាស្រីនាង Yardthip ត្រូវបានគូស្នេហ៍អ្នកជំនួញលុតជង្គង់សុំរៀបការ ព្រមទាំងបង្ហើបប្រាប់ឲដឹងផងដែរថារូបនាងពពោះកូនតូចហើយនិងត្រៀមខ្លួនរៀបចំមង្គលការ។ តែពេលនេះគម្រោងទាំងនេះត្រូវបានផ្អាកសិន ដោយតារាស្រីនាង Yardthip បានបង្ហោះសារប្រាប់ថារូបនាងឆ្លងជំងឺ Covid-19 គូដណ្ដឹងនាងក៏ឆ្លង Covid-19 ដូចគ្នា ដូចនេះមង្គលការផ្អាកមិនមានពេលកំណត់សិន។ រូបនាងនឹងទៅសម្រាកព្យាបាលខ្លួន ហើយសុំឲអ្នកដែលពាក់ពន្ធ័ឬជួបផ្ទាល់នាងមួយប៉ុន្មានថ្ងៃចុងក្រោយនេះឲទៅធ្វើតេស Covid-19 ឲទាន់ពេលផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ