ប្រិយមិត្តប្រាកដជាស្គាល់យ៉ាងច្បាស់ នៅពេលលឺឈ្មោះតារាស្រីដែលមានរាងស្រស់ស្អាតមួយរូបហើយ Baifern គឺជាតារាសម្តែងស្រីមួយរូបដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះនាងមានទាំងរូបសម្រស់ស្រស់ឆើតឆាយ ចំណែកឯទេពកោសល្យក្នុងការសម្តែងវិញ គឺមិនចាញ់តារាស្រីរៀមច្បងនោះទេ។
ភាគច្រើននាងត្រូវបានហ្វេនស្គាល់ចាប់ពីពេលដែលនាងបានចាប់ដៃគូសម្តែងជាមួយតារាប្រុសសង្ហា លោក Mario នៅក្នុងរឿង “Crazy Little Thing Called Love”។ ហើយប្រជាប្រិយភាពរបស់នាងក៏ចាប់ផ្តើមកើនឡើងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ។
តារាប្រុសសង្ហាៗដែលធ្លាប់បានចាប់ដៃគូសម្តែងជាមួយនឹងនាងមានមិនតិចនោះទេ ខាងក្រោមនេះគឺជាតារាប្រុសដែលសម្តែងសាកសមជាមួយនាង ហើយទទួលបានការស្រឡាញ់ពេញចិត្តពីទស្សនិកជនយ៉ាងច្រើន៖
១. Mario
២. Nadech
៣. Nine Naphat
៤. Sattaphong Phiangphor
៥. Chanon Santinatornkul