បើផ្អែមល្ហែមម្លឹងៗតើកូវីដឯណាហ៊ាននៅក្បែរនោះ! Taew Natthaporn បង្កើតសម្លេងសើចជាខ្លាំងបន្ទាប់ពីនាង comment តបហៃសូ Pranai ដែលផ្ដល់កំលាំងយ៉ាងស្វីតក្នុងការឃុំខ្លួនជាលើកទី4!! មានរូបភាព

ជាគូស្នេហ៍មួយគូទៀតដែលផ្អែមល្ហែមមិនចាញ់គូផ្សេងៗសម្រាប់ Taew Natthaporn ជាមួយនិងសង្សាកំពូលស្នេហ៍លោកហៃសូ Pranai ព្រោះបន្ទាប់ពីតួ​ឯកស្រីត្រូវធ្វើការឃុំខ្លួន 14 ថ្ងៃជាលើកទី 4 ព្រោះកើតការចៃដន្យដែលនាងទៅប៉ះពាល់និងអ្នកឆ្លងកូវីដ-19 នៅថ្ងៃទី 5 មេសាកន្លងមក

ជាក់ស្ដែងនៅក្នុង IG  @pranaip ខាងប្រុស ក៏បានផុសរូបភាពនៃខណៈពេលផ្អែមល្ហែមរបស់អ្នកទាំងពីរ ព្រមជាមួយនិង caption ផ្ញើរផ្ដល់កំលាំងចិត្តនិងបង្ហាញពីការព្រួយបារម្ភចំពោះសង្សាថា  “Throwback with Ms. Quarantine លើកនេះក៏សូមកុំអោយកើតអីណាបាត”

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែធ្វើអោយហ្វេនៗអ្នកគាំទ្រពេញចិត្តចំពោះភាពគួអោយស្រលាញ់របស់ ហៃសូ Pranai ដែលមានស្មើចុងស្មើដើមគ្រប់ពេលតែប៉ុណ្ណឹង

តែគ្រប់ៗគ្នាក៏ទ្រាំនិងមិនញញឹមមិនបានដូចគ្នា នៅពេលបានឃើញ comment ឆ្លើយតបរបស់ខាងស្រីដែលនិយាយថា ““Thank you from ម្ចាស់ក្សត្រីនៃអាណាចក្រឃុំខ្លួន” មានន័យថាពេលនេះនាងក្លាយខ្លួនទៅជាអ្នកដែលមមារញឹកក្នុងការឃុំខ្លួន

អត្ថបទដោយ : នីត្តា