គួអោយស្រលាញ់ណាស់! កិច្ចការរបស់ Shayfa-Phayu ទាយាទម៉ឺនលានរបស់ Chompoo ក្នុងថ្ងៃចូលឆ្នាំថ្មីបរិយាកាសពិតជាសែនកក់ក្ដៅណាស់!! មានវីដេអូ

មានវគ្គគួអោយស្រលាញ់ៗចេញមកអោយញញឹមរហូតសម្រាប់គ្រួសាររបស់អ្នកម៉ាក់កូនពីរ Chompoo Araya និងលោកប៉ា Knot Wisarut និងកូនៗទាំងពីរអូន Shayfa និងអូន Phayu ដូចក្នុងពេលនេះគឺជាថ្ងៃចូលឆ្នាំថ្មីថៃ គ្រួសារដ៏មានសុភមង្គលមួយគ្រួសារនេះក៏មានកិច្ចការគួអោយស្រលាញ់ៗបែបថៃៗ មកផ្ញើរប្រិយមិត្តអ្នកគាំទ្រ អោយបានទោះទស្សនាពីសកម្មភាពគួអោយខ្នាញ់របស់ក្មេងៗ

ដោយអ្នកម៉ាក់ Chompoo បានបង្ហាញវីដេអូ ងូចទឹកជូនចាស់ៗក្នុងផ្ទះដូចជាលោកយាយ ច្បាស់ណាស់ថាគ្មានអ្នកណាក្រៅពីអូន អូន Shayfa និងអូន Phayu ដែលមកក្នុងឈុតអាវផ្កាដ៏គួអោយស្រលាញ់ ថែមទាំងដឹងច្បាស់ពីកិច្ចការទាំងអស់ ចាក់ទឹកនិងបណ្ដែតផ្កាក្នុងដៃលោកយាយរួចមកក៏មកលាងជើង ធ្វើអោយលោកយាយជូនពរមិនឈប់ព្រោះតែភាពគួអោយស្រលាញ់ ជាវីដេអូដែលគួអោយកោតសរសើរនិងកក់ក្ដៅបំផុត

After Footer (Active) - damrei Mr1 Zone2

ចំពោះអ្នកគាំទ្រវិញនាំគ្នាចូលទៅសួស្ដីឆ្នាំថ្មីជាមួយនិងគ្រួសារនេះភា្លមៗហើយសរសើរពី Shayfa-Phayu ជាខ្លាំង

អត្ថបទដោយ : នីត្តា