ពិរោះណាស់! តោះទៅស្ដាប់បទចេញថ្មីរបស់ មាស​ សុខសោភា អបអរបុណ្យចូលឆ្នាំខ្មែរ!(មានវីដេអូ)

កាលពីម្សិលមិញនេះ ផលិតកម្មរៀម​ បានបញ្ចេញបទចម្រៀងថ្មីរបស់តារាចម្រៀង មាស សុខសោភា ដែលមានចំណងជើងថា «ម្ហូបខ្មែរ» ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងខាងមុខនេះ។

ក្នុងនោះផងដែរ តាមរយៈបទនេះ ស្ដាប់ទៅពិតជាពិរោះនិងមានអត្ថន័យ អមជាមួយសាច់ភ្លេងយ៉ាងឡូយទៀត ធ្វើឲ្យហ្វេនៗជាច្រើនស្ដាប់ហើយ ពិតជាជក់ចិត្តខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងនេះ ក៏ជាប្រភេទបទថ្មីមួយដែល ធ្វើឲ្យមហាជនគ្រប់គ្នាស្ដាប់ហើយ រំលាយអស់ទុក្ខកង្វល់ និងលំហែកាយនៅក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនេះផងដែរ៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី