សកម្មភាពផ្អែមល្ហែមៗ Tono ធ្វើអោយថ្ងៃខួបកំណើតរបស់ Nicha ពេញទៅដោយភាពកក់ក្ដៅនិងជាមួយនំខេកដ៏គួអោយ….! មានវីដេអូ
Tono ពន្ញាក់ថ្ងៃកំណើតរបស់ Nicha ដោយនំខេកខួបកំណើតពីរជាន់ ព្រមទាំងជូនពរដោយអោបយ៉ាងកក់ក្ដៅ ជាសកម្មភាពដ៏គួអោយស្រលាញ់និងផ្អែមល្ហែមបំផុត

កាលពីឆ្នាំមុន Tono បាន surprise ថ្ងៃកំណើតដល់សង្សាមនុស្សពិសេស Nicha Natthanicha ដោយកូនឆ្កែតូចដ៏គួអោយស្រលាញ់ជាមិត្តប្រលែងលេងបំបាត់អផ្សុកបំបាត់នឹកផងដែរ មកដល់ឆ្នាំនេះថ្ងៃកំណើតទី 12 មេសា កន្លងទៅនេះក្រៅពីកៀកកើយគ្នាទៅធ្វើបុណ្យជាមួយគ្នាយ៉ាងកក់ក្ដៅទាំងពីរគ្រួសារហើយ
នៅមាន surprise នៅពេលល្ងាចដែល Tono រៀបចំយ៉ាងយកចិត្តទុកដាក់ជាមួយនិងនំខេកដុំធំពីរជាន់ដែលបានតុបតែងយ៉ាងជាទីពេញចិត្ត ជាមួយនិងភ្លេងដ៏គួអោយត្រជាក់ចិត្ត ដែលធ្វើអោយ Nicha ញញឹមបែបឆ្ងល់ៗ ដោយស្នាមញញឹមគួអោយខ្នាញ់ ក្រៅពី surprise ដោយនំខេកហើយបង Tono នៅមានការអោបក្នុងរង្វង់ដៃដ៏កក់ក្ដៅព្រមជាមួយនិងពាក្យខ្សឹបដាក់ត្រចៀកតែពីរនាក់ទៀតផង រូបភាពខាងលើជារយៈពេលវេលាផ្អែមល្ហែមបំផុត អាចនិយាយបានថាច្បាស់លាស់ក្នុងឋានៈជាអ្នកមើលចិត្តគ្នាយ៉ាងប្រាកដ
ទាំងអស់នេះ Tono បានសរសេរជូនពរនៅក្នុង IG គួអោយស្រលាញ់ទៀតថា “យ៉ាងម៉េចដែរ….ជួបនំខេកពីជាន់ ជាមួយនិងពាក្យដែលគាំងមិនអាចនិងនិយាយចេញមែនទេ 555 (សុំទោសផងដែលបងមិនសូវចេះ surprise) សូមអោយគ្រប់យ៉ាងល្អស្រស់ស្អាតលើពិភពលោកទាំងអស់កើតឡើងចំពោះ Nicha អោយដូចដែល Nicha ជាអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតសម្រាប់ពួកយើងកន្លងមក អោយមានតែមនុស្សស្រលាញ់រាប់អាន មានការងារច្រើនៗញញឹមច្រើនៗ ដែលទទួលបានតែអ្វីដែល្អៗ មនុស្សដែលល្អៗចូលមកក្នុងជីវិតរបស់ Nicha ណាចា រីករាយថ្ងៃកំណើតគម្រប់ 25 ឆ្នាំ….”
អត្ថបទដោយ : នីត្តា










