Mela Jamila តារាថៃទើបតែទំលាយហេតុការណ៍នៃការធ្វើបាបរាងកាយកាលពី 2ឆ្នាំមុនរឿងពិតដែលមិនធ្លាប់និយាយចេញ…..! មានរូបភាព

Mela Jamila អតិតអ្នកចម្រៀង Kamikaze បាននិយាយពីហេតុការណ៍កាលអតិតកាលកាលពី 2ឆ្នាំមុនដែលត្រូវអ្នកជិតដិតធ្វើបាបរាងកាយខណៈពេលកំពុងគេងលក់ដូចជាសុបិន្ដអាក្រក់ជះផលប៉ះពាល់ដល់សភាវផ្លូវចិត្តនៅពេលនេះ

ធ្វើអោយគ្រប់គ្នាដែលតាមដាន IG របស់ Mela Jamila អតិតអ្នកចម្រៀង Kamikaze ភ្ញាក់ផ្អើលជាខ្លាំងតែម្ដង បន្ទាប់ពីសាម៉ីខ្លួនបានផុស story IG ពីរឿងរ៉ាវព្រមទាំងមានរូបភាពដែលនាងត្រូវគេធ្វើបាបរាងកាយយ៉ាងធ្ងន់ធ្ងរ ដោយ Mela បាននិយាយថាកាលពី 2ឆ្នាំមុននាងត្រូវគេធ្វើបាបរាងកាយខណៈពេលកំពុងគេងលក់ដោយកាំបិតនៅបរិវេនក្បាល រឿងរ៉ាវផ្សេងៗនាងបានរៀបរាប់ Timeline យ៉ាងលម្អិត

After Footer (Active) - damrei Mr1 Zone2

“កាលពី 2ឆ្នាំមុន (3/6/19) Mela ត្រូវបានបញ្ជូនទៅមន្ទីពេទ្យពេលនិង Mela បានប្រាប់គ្រប់គ្នាថាជាឧបតិ្ដវហេតុ តែតាមពិតមិនមែនទេ ខាងគ្រួសារនិងអ្នកជិតដិតបានណែនាំ Mela ថាមិនគួប្រាប់រឿងនេះដល់អ្នកណា ព្រោះវាជារឿងផ្ទៃក្នុងគ្រួសារហើយអ្នកដទៃនិងសម្លឹងមើល Mela ក្នុងផ្លូវវិជ្ជមាន តាមពិតទៅក៏មិនយល់ថាហេតុអ្វីប្រាប់អ្នកដទៃមិនបាន អ្នកដែលរងគ្រោះនិងត្រូវគេធ្វើបាបគឺ Mela ខ្លួនឯង ជា victim របស់ abuse- ហើយអ្នកក៏ត្រូវខ្លាចសង្គមវិនិច្ឆ័យដែរ?”

“ហេតុផលដែលនិយាយចេញមកថ្ងៃនេះក៏ព្រោះថាទ្រាំលែងបានហើយ បន្ទាប់ពីហេតុការណ៍នេះលោកគ្រូពេទ្យចិត្តសាស្ដ្របាន diagnose Mela ថាជា  PTSD (Post Traumatic stress Disorder) ការប្រីជីវិតរស់នៅធម្មតារបស់ Mela មិនដូចដើមទាល់តែសោះក្នុងរយៈ 2ឆ្នាំមកនេះ ពេលនិងភ្នែកខាងឆ្វេងបើកមិនរួច វាប៉ះពាល់ពីសសិរីរាងក្បាល អ្នកដែលមិនដឹងនិយាយលថាហេតុអ្វីសក់មិនស្អាត ហេតុអ្វីមិនដោះវេនតា យើងក៏ចង់ប្រាប់ការពិតតែក៏ត្រូវធ្វើមិនមានអ្វីកើតឡើងព្រោះខ្លាចនូវអ្វីដែលគ្រួសារដាល់តឿន”

គ្រប់គ្នាដែលបានអានរឿងរ៉ាវរបស់នាងហើយក៏ផ្ដល់កំលាំងចិត្តដល់នាងជាច្រើន

អត្ថបទដោយ : នីត្តា