រូបភាពរំជួលចិត្ត Nadech-Yaya ក្នុងថ្ងៃចូលឆ្នាំថ្មីជួបជុំគ្រួសារទាំងសងខាងដើម្បីសុំពរចាស់ទុំទាំងកក់ក្ដៅទាំងគួអោយស្រលាញ់!!! មានរូបភាព
Nadech-Yaya លាងជើងជូនចាស់ៗនិងសុំពរជ័យក្នុងថ្ងៃចូលឆ្នាំថ្មី កក់ក្ដៅព្រមមុខព្រមមាត់ទាំងពីរគ្រួសារ គ្រប់គ្នាគាំទ្រចង់ឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឆាប់ៗ

ជារូបភាពដែលគួអោយស្រលាញ់និងរំជួលចិត្តដល់ហ្វេនៗអ្នកគាំទ្រជាខ្លាំង រូបភាពរបស់ Nadech Kukimiya និង Yaya Urassaya ប្រកៀកប្រកើយគ្នាបែបផ្អែមល្ហែមៗ ចូលទៅលាងជើងសុំពរពីចាស់ទុំក្នុងថ្ងៃចូលឆ្នាំថ្មីតាមបែបប្រពៃណីថៃដើម្បីជាសិរីមង្គលក្នុងឆ្នាំថ្មីនេះ ដោយមានរូបភាពដែល Nadech ចូលទៅចាក់ទឹកលាងជើងសុំពរ អ្នកម៉ាក់កែវហើយនិងអ្នកម៉ាកប្លា គ្រប់គ្នាដែលបានឃើញហើយក៏នាំគ្នាចុចឡាយអោយភ្លាមៗតែម្ដង
ទាំងនេះម៉ាក់កែវ បានជួនពរកូនៗទាំងពីរថា “ថ្ងៃនៃសេចក្ដីសុខពិតជាត្រជាក់ត្រជុំពិតមែន ម៉ែប្លានិងម៉ែកែវ សូមអោយកូន Nadech-Yaya មានតែក្ដីសុខក្ដីចម្រើនឡើង ចៀសផុតពីជម្ងឺរោគគារទាំងពួង រហូតទៅណាចា ស្រលាញ់រហូតមក “ហើយនៅប្រាប់ទៀតថា” ថ្ងៃដែលមិនដែលភ្លេច ធ្វើអោយម៉ាក់អ៊ុំត្រជាក់រហូតមក ត្រជាក់ចិត្តត្រជាក់ថ្លើមពិតៗ ឆ្នាំថ្មី 2021 ថៃ”
អត្ថបទដោយ : នីត្តា











