មកមើលរូបស្អាតៗរបស់កូនតារាៗក្នុងថ្ងៃចូលឆ្នាំថ្មីចាប់កូនតែងខ្លួនប្រជែងគ្នាម្នាក់ៗសុទ្ធតែគួអោយស្រលាញ់គួអោយខ្នាញ់ធ្វើអោយបងៗអ៊ុំៗ…..! មានរូបភាព

ទោះបីជាចូលឆ្នាំៗនេះមិនសូវជាធំដុំហឹកហាក់ដូចឆ្នាំមុនៗ តែសម្រាប់គ្រួសារតារាល្បីៗទាំងឡាយក៏មានសកម្មភាពនិងរូបភាពគួអោយស្រលាញ់ៗមកផ្ញើរ ដោយការចាប់កូនៗតូចៗមកតុបតែងខ្លួន ផ្ទះមួយៗសូមប្រាប់ថាគួអោយខ្នាញ់ហាមចិត្តមិនបានទេ

 

មកចាប់ផ្ដើមពីផ្ទះរបស់អ្នកម៉ាក់ Gubgib ហើយនិងលោកប៉ា Bee ដែលរៀបចំយ៉ាងល្អអោយកូនៗស្រីទាំងពីរក្នុងឈុតថៃទន់ភ្លន់ណាស់ ហើយនៅមានវគ្គគួអោយខ្នាញ់ នៅពេលដែលបងប្អូនទាំងពីរដូចជាបានរួមដៃគ្នាអង្គុយថតរូបធ្វើស្ទាយយ៉ាងស្រស់ស្អាត

តាមមកដល់ផ្ទះរបស់ Chompoo Araya ហើយនិងលោកប៉ា Knort ដែលរៀបចំកម្មវិធីលាងជើងងូចទឹកជូនចាស់ទុំក្នុងគ្រួសារ រឿងនេះបង Shayfa និង Phayu  នាំមកជូនដោយអាវផ្កាទាំងគ្រួសារយ៉ាងគួអោយស្រលាញ់ ថែមទាំងមានវគ្គរពិសៗសើចៗ របស់ទាំងគូមកផ្ញើរផងដែរ សូមប្រាប់ថាមិនធ្លាប់ខកបំណងចំពោះគ្រួសារនេះទាល់តែសោះ

បន្ដមកដល់ផ្ទះរបស់អ្នកម៉ាក់រូបស្រស់ Lydia Saranrat ហើយនិងលោកប៉ា Matthew Dean ដែលបានចាប់កូនៗជាទីស្រលាញ់ទាំងពីរមកតុបតែងខ្លួនបែបថៃៗ ពេញ 10ពិន្ទុគួអោយស្រលាញ់ប្លែកភ្នែក បានបេះដូងទៅពេញៗឃើញហើយត្រជាក់ចិត្តដល់អ្នកគាំទ្រខ្លាំងណាស់ឮ

ចំណែកឯគ្រួសាររបស់លោកប៉ាអ្នកម៉ាក់ Opal Panisara ក៏មិនចាញ់គ្រួសារអ្នកណាដែលបានរៀបចំកម្មវិធីស្រង់ព្រះ នៅក្នុងផ្ទះ រឿងនេះកូនភ្លោះដ៏ល្អទាំងពីរ មកបង្ហាញខ្លួនក្នុងឈុតថៃ ឈរធ្វើស្ទាយញញឹមដ៏ស្រទន់ឃើញហើយចិត្តរំជើបរំជួល

 

បិតកន្ទុយដោយគ្រួសាររបស់កញ្ញា Paula Taylor  អ្នកម៉ាក់រូបស្អាតចាប់កូនទាំងបីតែងឈុតថៃ ប្ដូរកូនបារាំងតូចៗអោយចេញមកទាំងស្អាតទាំងសង្ហាគួអោយស្រលាញ់ ទាក់ទាញឡាយហ្វេនៗបានច្រើនពេញទឹកពេញដី

អត្ថបទដោយ : នីត្តា