វីដេអូតារាស្រីនាង Newclear បានជួបកូនប្រុសវិញហើយ ព្រោះកូនតូចក៏ឆ្លងCovid-19ដែរ!!

បានជួបជុំកូនប្រុសវិញហើយ! តារាសម្ដែងស្រីអ្នកម្ដាយកូនមួយនាង Newclear Hansa  ក្រោយពីនឹករលឹក ព្រួយបារម្មណ៍ពីកូនតូចវ័យ២ឆ្នាំជាច្រើនថ្ងៃព្រោះតែនាងទៅសម្រាកព្យាបាលជំងឺ Covid-19 ពេលនេះបានជួបនៅជាមួយកូនហើយ។

ព្រោះរយះពេលក្រោយ៨ថ្ងៃនៃការពិនិត្យធ្វើតេសរកឃើញថាកូនតូចវ័យ២ឆ្នាំរបស់តារាស្រីនាង Newclear ក៏ឆ្លងជំងឺ Covid-19ផងដែរ។ គួរបញ្ជាក់ផងដែរថាគ្រួសាររបស់តារាស្រីនាង Newclear ឆ្លងគ្មានសល់ម្នាក់ ដំបូងគេស្វាមីរបស់នាង រូបនាង ឪពុកម្ដាយ បងថ្លៃ ពេលនេះឆ្លងដល់កូនតូចទៀត។ ថ្វីត្បិតតែអាណិតនិងបារម្មណ៍កូនតូច តែក៏ជួបជុំគ្នារបស់ម្ដាយកូនទាំងពីរ បានធ្វើឲមានស្នាមញញឹមដាក់គ្នាផងដែរ។ តោះមកមើលវីដេអូខាងក្រោមនេះ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ