ហ្វេនណាមិនរំភើប! Grace និងគូស្នេហ៍វ័យក្មេងគ្រោងចូលរោងការក្រោយពេលឃើញ…!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រី Grace Kanklao ដែលគិតមកទល់និងបច្ចុប្បន្ននេះ នាងមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសវ័យក្មេងអស់រយៈពេល២ឆ្នាំហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរក៏កាន់តែបង្ហាញភាពផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ Grace បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាព ក្នុងការគ្រងឈុតកូនក្រមុំ ដែលថតដោយហាងដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ រំលេចសម្រស់ដ៏ស្រស់ស្អាត ដែលគ្រប់គ្នាមិនធ្លាប់ឃើញនោះទេ ហើយរូបភាពទាំងនោះក៏ជារូបថតដែលនាងត្រៀមសម្រាប់ថ្ងៃមង្គលឆាប់ៗខាងមុខនេះដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើប និងបាននាំគ្នាចូលរួមអបអរសាទរតារាស្រីរូបនេះ និងគូស្នេហ៍ ដែលទីបំផុតជិតដល់ថ្ងៃជ័យមង្គលហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី